អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកអង្ករចំនួន៤តោនប្រគេនដល់ព្រះសង្ឃវត្តពាលញែក៣តោន និងវត្តត្រពាំងក្រសាំង១តោន សំរាប់ខែវិច្ឆិកា ឆ្នាំ២០២២

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២  ដែលមានលោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងជាឥស្សរជនឆ្នើមថ្នាក់សាខាបានចាត់អោយក្រុមប្រតិបត្តិសាខា ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកសាខា នាំយកអង្ករចំនួន៤តោនប្រគេនដល់ព្រះសង្ឃវត្តពាលញែក៣តោន និងវត្តត្រពាំងក្រសាំង១តោន សំរាប់ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមផ្គត់ផ្គង់ ដល់សមណសិស្សកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកៈអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងខេត្តពោធិ៍សាត់។

ពិធីប្រគេន អង្ករ និងបច្ច័យខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលាឆាន់វត្តពាលញែក ដែលស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ 

សាខា កក្រក ខេត្តពោធិ៍សាត់ ដែលមានលោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងជាឥស្សរជនឆ្នើមថ្នាក់សាខាតែងតែយកចិត្តទុកដាក់ គិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងទីវត្តអារាមផងដែរ។ជាក់ស្តែងនាពេលនេះ ដោយមើលឃើញពីការខ្វះខាតរបស់ព្រះសង្ឃ ដែលកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកៈអនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តនោះ លោកជំទាវក៏បានឧបត្ថម្ភអង្ករ ក្នុងមួយខែ៤តោន សំរាប់ខែ វិច្ឆិកានេះផងដែរ។

ក្នុងឱកាសនោះ ព្រះភិក្ខុអកម្មការោ អោម កង តំណាងចៅអធិការវត្តពាលញែក បានចម្រើនពរដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះញាតិញោមរួមមាន លោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយសសាខា ព្រមទាំងលោកលោកស្រីប្រតិភូទាំងអស់ ដែលជានិច្ចកាល តែងតែគិតគូរ និងជួយឧបត្ថម្ភ ទំនុកបម្រុងជាបន្តបន្ទាប់ ដល់សមណសិស្សពុទ្ធិកៈទាំងអនុនិងវិទ្យាល័យ នៅក្នុងខេត្តជាប់ជាប្រចាំ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print