ប្រមុខដឹកនាំប្រទេសជាច្រើនចូលរួមកិច្ចប្រជុំ APEC 2022 នៅប្រទេសថៃ

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha បានលើកឡើងថា មេដឹកនាំប្រទេសសេដ្ឋកិច្ចសមាជិក APEC ចំនួន១៨ប្រទេសនឹងចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ខណៈដែលប្រទេសចំនួន៤ នឹងបញ្ជូនតំណាងទៅចូលរួម ហើយប្រទេសចំនួន១មិនទាន់បញ្ជាក់ថានឹងចូលរួមនោះទេ។

សារព័ត៌មាន Bangkok Post នៅថ្ងៃទី១ខែវិច្ឆិកាបានផ្សាយថា សេចក្តីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ស្តីពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២២ ដោយប្រធានបទសំខាន់ៗដែលបានពិភាក្សារួមមាន ការងារទទួលភ្ញៀវ សីលធម៌ក្នុងពិធីទទួលភ្ញៀវ បញ្ហាហូបចុក ការសម្រាករបស់គណៈប្រតិភូ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានបន្ថែមថា “ប្រទេសសមាជិក APEC ទាំង២១ នឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ មេដឹកនាំឬតំណាងរបស់ប្រទេសទាំងនោះនឹងចូលរួម»។
ប្រធានាធិបតីចិន លោក ស៊ី
ជីនពីង នឹងស្ថិតនៅក្នុងចំណោមមេដឹកនាំដែលចូលរួម ខណៈដែលទីក្រុងមូស្គូមិនបានបញ្ជាក់ថា តើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមដែរឬទេ។ ប្រទេសជាសមាជិកមួយចំនួនដូចជា ម៉ិចស៊ិក និងសហរដ្ឋអាមេរិកនឹងបញ្ជូនតំណាងទៅចូលរួម។
លើសពីនេះ មេដឹកនាំនៃប្រទេសទាំងបីដែលមិនមែនជាសមាជិក APEC បានទទួលយកការអញ្ជើញចូលរួមសន្និសីទជា “ភ្ញៀវពិសេស” ពីរដ្ឋាភិបាលថៃ ដែលក្នុងនោះមាន ព្រះអង្គម្ចាស់ – នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត Mohammad bin Salman bin Abdulaziz al-Saud, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីបារាំង លោក Emmanuel Macron៕ ដោយធីរីណា

...

រូប​ថត​ :​ Mekong Asean

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print