បាញ់១គ្រាប់ផ្អើលប្រជាពលរដ្ឋទាំងយប់រត់ចែកជើងគ្នា ដោយសាររឿងទិញទូរស័ព្ទចុចពិលមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទៅទិញទូរស័ព្ទម៉ាក Nokia ចុចពិល ក្នុងតំលៃ២០ដុល្លារពីកន្លែងលក់យីហោ  លីហ្សា នៅម្តុំផ្សារQMI  ហើយមានការធានាពីម្ចាស់អ្នកលក់ទូរស័ព្ទ រយៈពេល២ថ្ងៃបើកថ្មមិនកាន់និងម៉ាស៊ីនមិនល្អអាចប្តូរវិញបាន តែដល់ពេលទៅប្តូរ អ្នកលក់មិនប្តូរឲ្យ បានប៉ះពាក្យសម្ដីគ្នា រហូតដល់ផ្ទុះអាវុធ១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ លីហ្សា ហ្វូនសប ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះជាអ្នកទិញទូរស័ព្ទ មានឈ្មោះ សុខ ចៀន អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។ រីឯម្ចាស់ហាងលក់ទូរស័ព្ទដែលបាញ់បោះសេរីនោះមានឈ្មោះ គង់ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ ជាយោធាធ្វើការនៅ កងទ័ពឆត្រ័យោង៩១១កំបូល ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ២ថ្ងៃ រូបគេបានទិញទូរស័ព្ទមួយគ្រឿងម៉ាក Nokia ចុចពិល តំលៃ ២០ដុល្លារ ពីហាងលក់ទូរស័ព្ទដៃយីហោ លីហ្សា ហ្វូនសប ខាងលើហើយបាននិយាយគ្នាត្រឹមត្រូវថា ធានាម៉ាស៊ីននិងថ្មរយៈពេល២ថ្ងៃ បន្ទាប់ពីប្រើរយៈពេល២ថ្ងៃ(ដល់ថ្ងៃកើតហេតុ)  ដោយទូរស័ព្ទមិនកាន់ថ្មហើយរូបគេបានមកសុំប្តូទូរស័ព្ទផ្សេង ។ ជនរងគ្រោះបន្តថា ដូរឲ្យទូរស័ព្ទតំលៃដដែលក៏បាន ឬស៊េរីទាបជាងនឹងទៀតក៏បាន ប៉ុន្តែអ្នកលក់ទូរស័ព្ទមិនព្រម ប្តូរឲ្យទោះជាយ៉ាងណាក៏ដោយទើបបានប៉ះពាក្យសម្ដីគ្នា រហូតដល់ថ្នាក់ប្រើដៃជើង និងអ្នកលក់ទូរស័ព្ទខឹងបានដកកាំភ្លើងមកភ្ជង់រូបគេ តែត្រូវរូបគេក្រវៀសដៃចេញ បណ្តាលឲ្យផ្ទុះ១គ្រាប់ឡើងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរត់ជាន់ជើងគ្នា។

ក្រោយពេលកើតហេតុកម្លាំងប៉ូលីសប៉ុស្តិ៍ចោមចៅ បានចុះទៅកន្លែងកើតហេតុ តែជនបាញ់បោះសេរីនោះបានរត់គេចបាត់ទៅហើយ តែដោយសារជនបាញ់បោះជាយោធា ទើបសមត្ថកិច្ចប្រគល់ឲ្យកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើកំណត់ហេតុនិងស្រាវជ្រាវរកជនល្មើសបាញ់បោះនោះមកផ្តន្ទាទោសទៅតាមច្បាប់ ៕

banh1

banh2

banh3

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print