អាជីវករខ្មែរលក់ដូរក្នុងផ្សាររោងក្លឿប្រទេសថៃផ្ទុះការតវ៉ាមុខកុងសុលកម្ពុជា បន្ទាប់ពីមន្ត្រីថៃមិនអនុញ្ញាតិឲ្យកូនៗជាសិស្សចេញចូលមករៀន

ចែករំលែក៖

ប្រទេសថៃ៖ ក្រុមអាជីវករខ្មែរនៅក្នុងផ្សារ រោង ក្លឿ(ថៃ) នាំគ្នាតវ៉ានៅមុខកុងសុលកម្ពុជា ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២នេះដោយលើកឡើងថាៈ ខាងមន្ត្រីអន្តោប្រវេសន៍ថៃ ហាមឃាត់មិនអោយសិស្សានុសិស្សចេញទៅសាលា តម្រូវអោយអាណាព្យាបាលជូនចេញ ។ ធ្វើអោយមានការកកស្ទះ នឹងមានការខកខានសម្រាប់ការសិក្សារបស់សិស្ស ដូច្នេះអាជីវករទាំងអស់ នាំគ្នាទៅតវ៉ានៅមុខកុងសុលកម្ពុជា ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នឹងស្នើរសុំអាជ្ញាធរជួយដោះស្រាយធ្វើការចេញចូលអោយបានឆាប់ៗ ដើម្បីងាយស្រួលសម្រាប់អាជីវករ នឹងសិស្សចេញចូលមករៀនក្នុងទឹកដីកម្ពុជារាល់ថ្ងៃជាធម្មតា។
ទាកទិនរឿងរាវខាងលើអ្នកសារព័ត៏មានយើងមិនទាន់បានការផ្ដល់ព័ត៏មានពីមន្ត្រីកាំកុងសុលកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយព្រោះកន្លងមក
អ្នកសារព័ត៏មានយើងសុំលេខដើម្បីងាយស្រួលទំនាក់ទំនងតែខាងមន្ត្រីកុងសុលកម្ពុជាលោកមិនអនុញ្ញាតិអោយ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print