ដើមជម្ពូជ្រលក់ ជាឱសថព្យាបាលគ្រុនចាញ់ ផ្តាសាយ កើតហឺត និងហើមពោះ​ ខណៈ​យកគ្រាប់ច្នៃធ្វើជាល័ក្ខណ៍ជ្រលក់ពណ៌ខោអាវ

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ជម្ពូជ្រលក់ (Lipstick tree)​ ដើមវាមានកម្ពស់២-១០ម លើមែកមានរោមពណ៌ត្នោតលាយក្រហមរោមមានក្រពេញ។ ស្លឹកទោលដុះឆ្លាស់ទង(alternate) ស្លឹករាងបីជ្រុង(deltoid) ស្រួចចុងគល់រាងមូលឬកំបុតត្រង់(truncate) ជួនកាលមានរាងជាបេះដូង(cordate) ១០-២៥x៥-១៥ស.ម គែមស្លឹកពេញ។

កញ្ចុំផ្កាជាចង្កោមសាខា(panicle) នៅចុងមែក។ ផ្កាពណ៌សឬពណ៌សុីជម្ពូ ត្របកផ្កា៥ ស្រទាប់ផ្កា៥ កេសរឈ្មោលច្រើនមានទងប្រវែង ៧-៨ម.ម ដុះចេញជាច្រើនជុំវិញកេសរញី កេសរញីរាងមូលធំក្រោមស្តួចលើ ឬជាដុំមូល មានរោមច្រើនហើយរឹង មានក្លែបតែ១(unilocular)។ ផ្លែស្ងួត(capsule) រាងដុំមូល(globose) ២-៤x២-៥ស.ម មានបន្លាទន់ៗវែង ១-២ស.ម។គ្រាប់មូលទ្រវែង(ovoid) មានប្រវែង៤-៥ម.ម រាងបីជ្រុងស្រោបទៅដោយសាច់ពណ៌ក្រហមឆ្អិន។ ដុះនៅតំបន់ក្តៅបង្កួរ ត្រូវការដីសើមមានជីជាតិល្មម។

...

សូមជម្រាបថា​ ចំពោះការប្រើប្រាស់បានជា គ្រឿងទេស ឱសថ និងផ្សេងៗ៖​ គ្រឿងទេស គ្រាប់ទុំយកមកលីងជាមួយខ្លាញ់ សម្រាប់ដាក់សម្លការី។
_ ឱសថ ព្យាបាលគ្រុនចាញ់ ផ្តាសាយ កើតហឺត និងហើមពោះ។
_ផ្សេងៗ គេតែងយកគ្រាប់ច្នៃធ្វើជាល័ក្ខណ៍ជ្រលក់ពណ៌ខោអាវ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print