ពលរដ្ឋរាប់សិបពាន់នាក់ធ្វើបាតុកម្មក្រោយប្រធានាធិបតី Jair Bolsonaro ចាញ់ឆ្នោត

ចែករំលែក៖

ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅតាមបណ្តាទីក្រុងក្នុងប្រទេសប្រេស៊ីល ក្នុងគោលដៅអំពាវនាវដល់ពលរដ្ឋចូលរួមការពារប្រធានាធិបតី Jair Bolsonaro ដែលបានបរាជ័យក្នុងការបោះឆ្នោត។

ក្រុមអ្នកគាំទ្រប្រធានាធិបតីប្រេស៊ីល Jair Bolsonaro នៅទីក្រុង Sao Paulo និង Rio de Janeiro ដឹកនាំការធ្វើបាតុកម្មនៅថ្ងៃទី២ខែវិច្ឆិកា។ ក្រុមបាតុករបានលើកទង់ជាតិប្រេស៊ីល និងស្រែកពាក្យស្លោកប្រឆាំង លោក Lula da Silva ដែលទើបតែជាប់ឆ្នោតថ្មីៗនេះ។
លោក Reinaldo da Silva អាយុ ៦៥ឆ្នាំ ជាមន្ត្រីរដ្ឋាភិបាលដែលចូលនិវត្តនៅក្នុងទីក្រុង Sao Paulo បានឱ្យដឹងថា «យើងសង្ឃឹមថានឹងអាចចូលរួមនៅក្នុងបញ្ហានេះ ដោយយើងដឹងថាការបោះឆ្នោតមានបន្លំ។
បាតុកម្មបានធ្វើឡើងនៅ២៤រដ្ឋក្នុងចំណោម២៦រដ្ឋទូទាំងប្រទេសប្រេស៊ីល ក្នុងនោះមានទាំងរដ្ឋធានី Brasiliaផងដែរ ដោយមានការចូលរួមពីពលរដ្ឋរាប់សិបពាន់នាក់។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រេស៊ីលបានលើកឡើងថា បាតុកម្មធ្វើឡើងដោយសន្តិភាព នោះជាសិទ្ធិរបស់ពលរដ្ឋប្រេស៊ីលក្នុងការបញ្ចេញមតិ៕ ដោយធីរីណា

...

រូប​ថត​ :​ REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print