អភិបាលខណ្ឌចំការមន សុំការអធ្យាស្រ័យ និងសូមអោយប្រជាពលរដ្ឋ ជួយពិនិត្យមើល និងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំនុចអសកម្ម ជំវិញ ការស្ថាបនាលូ និងផ្លូវ ឱ្យគោរពតាមស្តង់ដារ បទដ្ឋានត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន សុំការអធ្យាស្រ័យ និងសូមអោយប្រជាពលរដ្ឋ ជួយពិនិត្យមើល និងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំនុចអសកម្ម ជំវិញ ការស្ថាបនាលូ និងផ្លូវ ឱ្យគោរពតាមស្តង់ដារ បទដ្ឋានត្រឹមត្រូវ និងបានជំរុញអោយក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការស្ថាបនាលូនិងផ្លូវ ត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន ។

លោកអភិបាលខណ្ឌចំការមន បានថ្លែងដូចនេះ ក្នុងពិធីបើកការដា្ឋនអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅក្នុងសង្កាត់ទួលទំពូងទី២ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងឱកាសនេះ បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តបេសកកម្មធ្វើឱ្យកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេស គឺការសម្រេចបាន នូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេស មានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំ អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាព ដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ ទៅលើគម្រោង ជាអាទិភាពរួមមានការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តាលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។

ជាមួយគ្នានេះ ក៏បានសំណូមពរអោយប្រជាពលរដ្ឋ ដែលរស់នៅតាមទីតាំងបើកការដ្ឋានមានការយោគយល់ខណៈគម្រោងដំណើរការនាំអោយមានការរំខានដល់ការប្រកបអាជីវកម្មរឺការធ្វើដំណើរចេញចូលផ្ទះជាដើម។ លោកក៏ជំរុញអោយក្រុមហ៊ុន ដែលទទួលបានគម្រោងស្ថាបនា ត្រូវខិតខំរក្សាឱ្យបាននូវក្រមសីលធម៌ គោរពឱ្យបានជាដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។ លោក កៀង ល័ក្ស បានសំណូមពរអោយប្រជាពលរដ្ឋ ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលម៉ៅការផងដែរ ពីព្រោះប្រជាពលរដ្ឋ គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុន ខុសពីកិច្ចសន្យា ត្រូវរាយការណ៏ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់ ។

...

បើតាមរបាយការណ៍របស់លោក ស៊ិន សុវណ្ណ ចៅសង្កាត់ទួលទំពូងទី២ បានអោយដឹងថា សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ទួលទំពូងទី២ បានលើកគម្រោងមានដូចខាងក្រោម៖ ដាក់លូដោះទឹក ទំហំ ០,៦ម៉ែត្រ ប្រវែង ៧១២ម៉ែត្រ លើកំណាត់ផ្លូវលេខ៤១៨ និងផ្លូវលេខ៤០៨ ក្នុងភូមិ៣ ដែលត្រូវចំណាយថវិកាសរុបចំនួន ១៣៨លាន ៨៤ម៉ឺនរៀល ៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print