អធិការបតីអាល្លឺម៉ង់បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

ចែករំលែក៖

នៅក្នុងតំបន់អឺរ៉ុបកំពុងប្រឈមបញ្ហាជាច្រើន ពីការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋបានកើនឡើងខ្ពស់ ក្នុងនោះមានថាមពល ស្បៀងអាហារ ក៏ដូចជាអតិផរណាកើនឡើង ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។

ទាំងនោះហើយបានជាប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុបបានបង្កើនទំនាក់ទំនងជាមួយប្រទេសដែលមានឥទ្ធិពលនៅលើពិភពលោក ក្នុងនោះមានចិនជាដើម។ នៅថ្ងៃទី៣ខែវិច្ឆិកា អធិការបតីអាល្លឺម៉ង់បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រតិភូថ្នាក់ដឹកនាំធុរកិច្ចរបស់លោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នៅព្រឹកថ្ងៃសុក្រនេះ ក្នុងនាមជាមេដឹកនាំនៃក្រុមប្រទេស G7 មួយរូប ដែលបានបំពេញទស្សនកិច្ចជាលើកដំបូងក្នុងប្រទេសចិន នារយៈពេលជាង៣ឆ្នាំមកនេះ។
លោក Olaf Scholz និងប្រតិភូអាល្លឺម៉ង់ បានឆ្លងកាត់ធ្វើតេស្ដរកកូវីដ-១៩ នៅពេលចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងប៉េកាំង។ បើតាមប្រភពពីក្រុមមន្រ្តី អាល្លឺម៉ង់ លោក Olaf Scholz នឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ព្រមទាំងនាយករដ្ឋមន្ត្រីចាំផ្ទះ លោក លី ឃឺជាំង ហើយលោកក៏ត្រូវបានគេរំពឹងដែរថានឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្ស តៃវ៉ាន់ និងផលវិបាករបស់ក្រុមហ៊ុនអាល្លឺម៉ង់ក្នុងការចូលទីផ្សារចិន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំចិន នាឱកាសនៃការបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក។
ក្រុមអ្នកវិភាគបានលើកឡើងថា ខណៈអាល្លឺម៉ង់កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងអតិផរណា លោក អូឡាហ្វ សូលស៍ អាចនឹងសម្លឹងមើលលើការផ្តោតជាសំខាន់ពីតម្រូវការចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការជាមួយចិន៕

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print