ភ្នំពេញ : សម្ដេចកឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សារជូនពរ
គោរពជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ជាទីគោរពរាប់អាន!
ក្នុងឱកាសដ៏ថ្លៃថ្លានៃទិវាខួបកំណើតគម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ របស់ សម្តេចពិជ័យសេនា នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំសូមចូលរួមសម្ដែងនូវមនោសញ្ចេតនាប្រកបដោយអំណរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចពិជ័យសេនា នាទិវាដ៏សិរីមង្គលនេះ ។
ក្នុងនាមកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប សម្តេចពិជ័យសេនា បានតស៊ូ ពុះពារ និងធ្វើពលិកម្មគ្រប់ បែបយ៉ាង ទាំងកម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញភារកិច្ចដ៏ឧត្ដុង្គឧត្តម ក្នុងបុព្វហេតុជាតិ និងប្រជាជន ជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មនៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវ សមិទ្ធផល និងស្នាដៃជាច្រើន ក្នុងកិច្ចការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ ។
នាឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើជូន ចំពោះ សម្តេចពិជ័យសេនា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលនូវ សេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕
ដោយ : សិលា