ការស៊ុតបាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែមរបស់ Haaland ជួយឱ្យ Man City យកបាន៣ពិន្ទុ Fulham

ចែករំលែក៖

ការស៊ុតបាល់ប៉េណាល់ទីពីកីឡាករបម្រុង Erling Haaland បានធ្វើឱ្យក្រុមមេឃខៀវ Manchester City ឈ្នះ យ៉ាងអស្ចារ្យលើក្រុម Fulham កាលពីរាត្រីថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកាដែលជាជ័យជម្នះបានបញ្ជូនក្រុមជើងឯកមួយនេះត្រឡប់ទៅកំពូលនៃក្របខ័ណ្ឌ Premier League បណ្តោះអាសន្ន។

ជាមួយនឹងការស៊ុតបញ្ចូលទីនាំមុខ Haaland ត្រូវបានគេចាត់ទុកថា សមល្មមសម្រាប់កៅអីបម្រុង បន្ទាប់ពីខកខានការប្រកួតពីរលើកមុនរបស់ Man City ដោយសាររបួស។

ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez បានជួយក្រុមនាំមុខគូប្រកួតនៅនាទីទី១៧។ ក្រុមម្ចាស់ផ្ទះគិតថាពួកគេបាននាំមុខ២គ្រាប់យ៉ាងលឿនតាមរយៈកីឡាករ John Stones ប៉ុន្តែត្រូវ Rodri បិទនៅក្នុងការបង្កើតឱកាស ហើយក្រុម Fulham បានវាយបកវិញរហូតបានបាល់ពិន័យប៉េណាល់ទីនៅនាទីទី២៦។

 ខ្សែការពារ Joao Cancelo របស់ Man City ត្រូវបានផ្តល់កាតក្រហមដោយការប៉ះគ្នាជាមួយកីឡាករ Harry Wilson ខណៈដែលអតីតខ្សែបម្រើ Manchester United កីឡាករ Andreas Pereira ជាអ្នកទទួលរ៉ាប់រងស៊ុតបាល់ប៉េណាល់ទីឲ្យក្រុមFulham តាមស្មើនៅតង់ទី១។

 ក្រុមម្ចាស់ផ្ទះ Man City បានបន្តគ្រប់គ្រងបាល់ ទោះបីជាមានការបាត់បង់សមាជិកម្នាក់ក៏ដោយ។ Haaland ត្រូវ បាន គេ នាំ ចូលនៅតង់ទី២ ហើយ គិត យ៉ាង ឆាប់ រហ័ស ថា គាត់ បាន ស្ដារ ការ នាំ មុខ ក្រុម របស់ គាត់ ឡើង វិញ បន្ទាប់ ពី សម្លឹង មើល ការ តែតបាល់ បញ្ចូល ទីមួយគ្រាប់ ប៉ុន្តែអាជ្ញាកណ្តាលបានឆែកមើល VAR ក៏មិនអនុញ្ញាតឲ្យមានគ្រាប់បាល់ចូលដែរ។

 ការប្រកួតក្នុងម៉ោងបន្ថែម៥នាទីមុនចប់ការប្រកួតក្រុម Man City បានធ្វើអស់ពីសមត្ថភាពរហូតដល់ខ្សែបម្រើ Kevin De Bruyne ត្រូវបានកីឡាករក្រុម Fullham ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ហើយអាជ្ញាកណ្តាលក៏បានផ្តល់ប៉េណាល់ទី១គ្រាប់ ដែលជាការស៊ុតបាល់ពិន័យនេះដោយ Haaland នៅនាទីទី៩០+ ជួយក្រុមនៅ Etihad Stadium ទទួលបាន៣ពិន្ទុបន្ថែមទៀតឡើងឈរកំពូលតារាងដោយឈ្នះក្រុមលេខ២ Arsenal ១ពិន្ទុ ខណៈដែល Fulham ឈរនៅលេខរៀងទី៨។

 លទ្ធផលនេះប្រសិនបើក្រុមកាំភ្លើងធំ Arsenal យកឈ្នះ Chelsea នៅរាត្រីនេះនោះនឹងឡើងទៅកាន់កំពូលតារាងវិញ ប៉ុន្តែប្រសិនបើក្រុមកាំភ្លើងធំចាញ់ ឬស្មើនោះនឹងឈរក្នុងចំណាត់ថ្នាក់លេខ២ជាមិនខាន (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print