ឃាត់ខ្លួនពិរុទ្ធម្នាក់នៅក្រុងបាត់ដំបង​ តាមដីកាបង្គាប់ឱ្យចាប់របស់តុលាការ​

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ៥៦៤ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ របស់លោក ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ចាប់ខ្លួនពិរុទ្ធជនម្នាក់ ។

ប្រភពដដែលបន្តថា​ ករណី​ឃាត់ខ្លួន​ពិរុទ្ធ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង២០នាទី នៅចំណុចក្រុមទី១២ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិរុទ្ធជនឈ្មោះ ម៉ា តូអានន្ទ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

...

បច្ចុប្បន្ន ពិរុទ្ធជនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print