ពលរដ្ឋអាមេរិកបាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ បើទោះបីរងការជំទាស់ពីគណបក្សសាធារណរដ្ឋក្តី ពិសេសគឺក្រោយការបរាជ័យរបស់លោកត្រាំចំពោះលោកបៃឌិនកាលពី២ឆ្នាំមុន ។
នៅថ្ងៃទី៧ខែវិច្ឆិកា ក្រុមតាមដានការបោះឆ្នោតនៃមហាវិទ្យាល័យ Florida បានឱ្យដឹងថា មានពលរដ្ឋអាមេរិក៤២លាននាក់បាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ក្នុងឆ្នាំ២០២២ គឺខ្ពស់ជាងចំនួនពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់នៅឆ្នាំ ២០១៨ ។
ក្នុងចំណោមពលរដ្ឋ៤២លាននាក់បានបោះឆ្នោតមុនពេលកំណត់មានជាង១៩លាននាក់បោះឆ្នោតផ្ទាល់ និងជិត២៣លាននាក់បោះឆ្នោតតាមប្រៃសណីយ៍ ។ ការដែលពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនពេលកំណត់កើនឡើងខ្ពស់ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នឹងចាប់ផ្តើមជាផ្លូការនៅព្រឹកថ្ងៃទី៨ខែវិច្ឆិកា (ពេលវេលាអាមេរិក) ត្រូវនឹងថ្ងៃទី៩ខែវិច្ឆិកាពេលវេលានៅកម្ពុជា។ នៅក្នុងការបោះឆ្នោតនេះពលរដ្ឋអាមេរិក នឹងជ្រើសរើសតំណាងរាស្ត្រក្នុងសភា៤៣៥កៅអី ក្នុងអាណត្តិ២ឆ្នាំ និងកៅអីក្នុងព្រឹទ្ធសភា៣៥កៅអីក្នុងចំណោម១០០កៅអីក្នុងអាណត្តិ ៦ឆ្នាំ ។ ក្រៅពីនេះពលរដ្ឋក៏បានបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋចំនួន៣៦ នឹងតំណែងជាច្រើនផ្សេងទៀត៕ ដោយធីរីណា
រូបថត :AFP