ប្រទេសថៃ : ជាតិជាម្តាយ ទោះជាកូនមានកំហុសខុសឆ្គង គិតខ្លី ឬបញ្ហាវិបត្តិគ្រួសារ ក្លាយខ្លួនជាជនសង្ស័យ ត្រូវចាប់ឃាត់ខ្លួនដោយសមត្ថកិច្ចប្រទេសគេក៏ដោយ ក៏មិនបោះបង់ចោលកូន ។ ពិតជានឹកស្រណោះម្តាយចាស់ហើយ មកមើលកូនប្រុស ។ ដោយឡែកភរិយា គ្មានវត្តមានមកមើលទេ សង្ស័យអ្នកទាំងពីរ មានបញ្ហាអី ទើបធ្វើអោយភាគីខាងប្តី ធ្លាក់ខ្លួនមានវិបត្តិផ្លូវចិត្តកើតឡើង។
ម្តាយចាស់ជរា មកមើលកូនដែលត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខណះបើករថយន្តម៉ាក ហ្សុីប ព៌ណខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា PICH.NIK បើកបរដោយ លោក សុខ បានផល ឋានៈស័ក្តិវរសេនីយ៍ឯក ឆ្លងព្រំដែន តាមច្រកអន្តរជាតិគីឡ១៣(ភ្នំដី) ដោយបានបំពានទៅនឹងប៉ុស្តិ៍ត្រួតពិនិត្យរបស់ភាគីថៃ បើកទ្បានរត់
ដកកាំភ្លើងកាន់ច្រង៉េងច្រង៉ាង រារាំងសមត្ថកិច្ចថៃ ។
សព្វថ្ងៃកំពុងឃុំខ្លួនក្នុងពន្ធនាគារខេត្តស្រះកែវប្រទេសថៃនៅទ្បើយ។
នៅមិនទាន់ដឹងប្រភពឱ្យច្បាស់លាស់នៅឡើយទេថាតើវរសេនីយ៍ឯកសុខ បានផល ខាងលើគាត់មានរឿងអ្វីកើតឡើង ជាមួយគ្រួសារ និងរងចាំមើលភាគីកម្ពុជាមានដំណោះស្រាយយ៉ាងណាដើម្បីជួយដល់លោកវីរសេនីយ៍ឯកយោធា សុខ បានផល។ ពាក្យចាស់ពោលថា ខឹងខុស ខឹងខូច ខឹងខាត ។
ប៉ុន្តែជនសង្ស័យត្រូវបានប៉ូលិសថៃ ចោទប្រកាន់ លោកស័ក្ត៥ សុខ បានផល ចំនួន៤បទល្មើស
បើយោងតាមការផ្សាយព័ត៌មានថៃ បានបង្ហាញថា ជាបឋមការចោទប្រកាន់ រួមមានបទល្មើស :
-ទី១ ជនបរទេសរត់គេចខ្លួន ចូលទឹកដីថៃដោយខុសច្បាប់ ,
-ទី២ នាំយានយន្ត ឬទំនិញចូលប្រទេសថៃ ដោយមិនឆ្លងនីតិវិធីគយថៃ ,
-ទី៣ រារាំងឬតតាំង នឹងប្រតិបត្តិការរបស់សមត្ថកិច្ច ,
-និងទី៤ កាន់អាវុធនៅទីសាធារណៈ ដោយគ្មានច្បាប់អនុញ្ញាត ៕
ដោយ : សហការី