ទុកម៉ូតូមុខតូបជួសជុលទូរស័ព្ទត្រូវចោលលួចកាច់សោ.កយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួយកាច់សោ.កម៉ូតូយកទៅបាត់ខណៈម្ចាស់ទុកខាងមុខតូបជួសជុលទូរស័ព្ទហើយរវល់តែបញ្ចូលបទចម្រៀងឲ្យគេបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់ម៉ូតូឈ្មោះរៀប ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅផ្សារថ្មីទី១ ខណ្ឌដូនពេញ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យកាច់សោ.កយកទៅម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២១៤ឡើងសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FM-0547។

តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុរួបគាត់បានទុកម៉ូតូនៅខាងមុខតូបជួសជុលទូរស័ព្ទខណៈជួសជុលទូរស័ព្ទឲ្យគេក៏លឺសំឡេងបញ្ឆេះម៉ូតូពេលគាត់ក្រឡេកមើលស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូចេញទៅទើបស្រែកឆោឡោឡើងបង្កឲ្យផ្អើលដល់អ្នកនៅជិតខាងតែជនសង្ស័យបានជិះគេចទៅបាត់ដោយមិនមានអ្នកណាហ៊ានតាមនោះទេ។

ក្រោយពេលកើតហេតុទើបជនរងគ្រោះរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

878250fd-9564-4ad6-b18d-4824b2f998b8

62b82b96-a163-49fe-8cb3-8fb4e1e03d31

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print