រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្តាល បានប្រារព្ធទិវាខួបលើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ខេត្តកណ្តាល : រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្តាល កាលព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំខួបអនុស្សាវរីយ៍លើកទី៦៨ បានប្រារព្ធទិវាខួបលើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ (៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២២) តាមបណ្ដារដ្ឋបាលក្រុង-ស្រុករៀងៗខ្លួន។

រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្តាល សូមសម្ដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសុខសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុង ចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ។

សូមជម្រាបថា ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មួយដ៏មានអត្ថន័យ នៅក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសបានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការរំដោះប្រទេស ឱ្យរួចផុតពីរបបអាណានិគមនិយមបារាំង ទិវាបុណ្យឯករាជ្យជាតិ នាំមកនូវសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print