ជីរក្រសាំងទំហំ​ ជាគ្រឿងទេស​បន្ថែមឱ្យមានក្លិនឈ្ងុយ ,សោភ័ណភាពម្ហូបអាហារ និងអាចធ្វើជាភ្លាជាដើម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ ជីរក្រសាំងទំហំ(Chameleon plant)​ វាមានកម្ពស់៣០-៤០ស.ម តួដើមវានៅផ្នែកក្រោម តែងើបត្រង់នៅផ្នែកលើមានឬសច្រើនផ្នែកក្រោមដី។

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ ស្លឹកស្រួចចុង គល់មានរាងបេះដូង។ ផ្ទៃស្លឹកមានក្រពេញច្រើនឱ្យក្លិនក្រអូនប្រហើរ។ កញ្ចុំផ្កាជាកួរនៅចុងដើម។ ផ្កាគ្មានត្របក គ្មានស្រទាប់ មានកេសរឈ្មោល៣ដែលមានទងវែងបាំងលើកេសរញី ប្លោកលម្អង ផ្កាមានប្រវែង២ម.ម កេសរញី៣ជាប់គ្នា ជាក្លែបតែ១។

ចំណែក​កញ្ចុំផ្កាមានស្ទបផ្កា៤-៥ពណ៌ស ដែលគេតែងច្រឡំថាស្រទាប់ផ្កា។ ដុះនៅតំបន់ក្តៅបង្កួរ តែត្រូវការដីន និងធាតុសើម។

...

សូមជម្រាបថា​ ជីរក្រសាំងទំហំចំពោះការប្រើប្រាស់បានជា គ្រឿងទេស៖​ បន្ថែមឱ្យមានក្លិនឈ្ងុយ និងសោភ័ណភាពម្ហូបអាហារ និងអាចធ្វើជាភ្លាជាដើម៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print