លោក ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការងាររៀបចំការប្រកួតកីឡាជាតិលើកទី៣

ចែករំលែក៖

ខេត្តកំពត-កែប : នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តកំពត លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍រៀបចំការប្រកួត បានដឹកនាំអង្គភាពជំនាញ មន្ត្រីសហព័ន្ធកីឡាទូក កានូ និងរ៉ូអ៊ីងកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ទីរ អង្គភាពជំនាញនៃខេត្តកំពត និងខេត្តកែប ក្នុងនោះ ខេត្តកំពតដឹកនាំដោយ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត និងខេត្តកែបដឹកនាំដោយ លោក អ៊ឹម បញ្ញារឹទ្ធិ អភិបាលរងខេត្ត។

កិច្ចប្រជុំនាព្រឹកនេះ ដើម្បីពិភាក្សាការងាររៀបចំការប្រកួតកីឡាជាតិលើកទី៣ ក្នុងភូមិសាស្ត្រខេត្តកំពត និងចុះត្រួតពិនិត្យការងារបច្ចេកទេស ការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយកន្លែងស្នាក់នៅ ទីតាំងប្រកួត និងសុខាភិបាល សម្រាប់ត្រៀមលក្ខណៈរៀបចំ ការប្រកួតកីឡាជាតិលើកទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានី ភ្នំពេញ ខេត្តព្រះសីហនុ កំពត កែប និងខេត្តសៀមរាប លើ៣៨ប្រភេទកីឡា និងប៉ារ៉ាឡាំពិក៧ប្រភេទកីឡា មានប្រតិភូកីឡា មកពី៣ក្រសួង (ក្រសួងមហាផ្ទៃ ក្រសួង ការពារជាតិ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ) និង២៥រាជធានី ខេត្ត។

ការប្រកួតកីឡាជាតិលើកទី៣នេះ ខេត្តកំពត ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កំណត់យកជាទីកន្លែង ប្រកួតកីឡាទូកប្រពៃណី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print