លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសថា មានជនអនាមិកបង្កើតគណនី Telegram ក្លែងក្លាយធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅយប់ថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ  សូមប្រកាសជម្រាបជូនសាធារណជនឲ្យបានជ្រាបថា មានជនអនាមិកបង្កើតគណនី Telegram ក្លែងក្លាយធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ ដោយក្នុងនោះមានបុគ្គលឈ្មោះ​ Selaloutt ប្រើប្រាស់ Group Telegram មានរូប​ និងឈ្មោះឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​។

សូមបញ្ជាក់ថា, មួយរយៈនេះមានជនខិលខូច ប្រព្រឹត្តអំពើល្មើសច្បាប់លក្ខណៈបែបនេះច្រើនណាស់ ក្នុងការយកឈ្មោះអ្នកធំ ដើម្បីបោកប្រាស់អ្នកដទៃ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសជូនដំណឹងយ៉ាងដូច្នេះថា ដោយបានឃើញមានជនអនាមិកបោកប្រាស់បានបង្កើតគណនី​ Telegram ដោយយករូប​ និងឈ្មោះរបស់ឯកឧត្តមបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដើម្បីប្រើប្រាស់ក្នុងអំពើ និងសកម្មភាពផ្សេងៗ​ ពិសេសឈានទៅការបោកប្រាស់ ថវិកាបងប្អូនក្នុងការវិនិយោគក្រោមរូបភាពណាមួយ​។

ជាមួយនេះបុគ្គលមានឈ្មោះ​ Selaloutt ជាអ្នកទាញបងប្អូនចូលក្នុងក្រុមអាជីវកម្មរបស់ខ្លួន​ ដោយប្រើប្រាស់គណនី Telegram មានរូប​ និងឈ្មោះឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​។

សូមបញ្ជាក់ថា​ គណនី​ Telegram ដែលមានរូប​ និងឈ្មោះឯកឧត្តមបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែលបុគ្គល​ ឬក្រុមនេះយកទៅប្រើប្រាស់​ គឺជាគណនីក្លែងក្លាយនោះទេ។

ឯកឧត្តម​បណ្ឌិតមានតែគណនី​ Telegram Channel​ ដែលមាន Link: https://t.me/HunManet_coarmy។ 

ដោយ ឡែក លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏មានជនខិលខូច យករូបលោកដាក់ ក្នុង Telegram ដើម្បីបោកប្រាស់គេ លោកក៏បានបង្ហោះតាម facebook បដិសេធ។ 

លោកបញ្ជាក់ថា, សេចក្តីបដិសេធ

ខ្ញុំសូមប្រកាសបដិសេធជាសាធារណៈថា គណនីតេឡេក្រាមនេះមិនមែនជារបស់ខ្ញុំទេ។ គណនីនេះត្រូវបានបង្កើតឡើងដោយជនខិលខូចដើម្បីគោលបំណងទុច្ចរិតណាមួយ និងបានកំពុងប្រើប្រាស់នៅក្នុងក្រុមផ្សេងៗ។ ខ្ញុំសូមប្រកាសមិនទទួលខុសត្រូវ និងមិនពាក់ព័ន្ធខ្ញុំបាទឡើយ ករណីជនខិលខូចប្រើប្រាស់គណនីនេះទៅប្រព្រឹត្តអំពីផ្សេងៗ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចឋមពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ។ សូមអរគុណ

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print