ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃសុក្រទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ សាំងធម្មតាឡេីងថ្លៃ១,៥០រៀល ត្រូវលក់ ក្នុងមួយលីត្រ ៤,២៥០រៀល ,ខណៈប្រេងម៉ាស៊ូតធ្លាក់ថ្លៃ(១០០រៀល)ដូច្នេះត្រូវលក់ ៥,១០០រៀលក្នុង១លីត្រ។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៦៦៩រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៣៦៩រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតDO50ppm។
សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារដដែល នៅក្នុង១លីត្រផងដែរ។
ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើ សម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ ៤.៤០០រៀលដដែល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត ៥.១០០រៀល ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕ ដោយ៖ស តារា