ការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

ចែករំលែក៖

ភ្នំពេញ ; ការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

១. នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ថ្នាក់ដឹកនាំបានវាយតម្លៃលើការ អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។ ថ្នាក់ដឹកនាំបានកត់សម្គាល់នូវអនុសាសន៍របស់កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានលើកទី៥៥ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ និងកិច្ចប្រជុំពិសេសរដ្ឋមន្តី ការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ការពិនិត្យឡើងវិញ

២. យើងបានបញ្ជាក់ជាថ្មីថា មីយ៉ានម៉ានៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន។

៣. យើងបានពិចារណាលើមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៨ និង ៣៩។

៤.ដោយពិចារណាថា ស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយ នឹងការកើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បងប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ាប៉ុណ្ណោះទ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរនោះ អាស៊ានប្ដេជ្ញាចិត្តជួយ មីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។

៥. ជាមួយនឹងភាពជឿនលឿនតិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច កងទ័ពជាតិមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំ អាស៊ាន។
សេចក្តីសម្រេចចិត្ត

បកប្រែក្រៅផ្លូវការ អនុម័ត ថ្ងៃទី១០ ខែវិច្ឆិកា ២០២២

៦. កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ត្រូវតែនៅជាឯកសារយោងដែលមានសុពលភាពរបស់ យើង និងគួរតែត្រូវបានអនុវត្តទាំងស្រុង។

៧. ចាំបាច់ត្រូវមានផែនការអនុវត្តដែលបង្ហាញពីសូចនាកររឹងមាំ ជាក់ស្ដែង និងអាចវាស់វែងបាន ជាមួយនឹងការកំណត់ពេលវេលាជាក់លាក់ ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ហើយត្រូវតែរៀបចំឡើង។ ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីការបរទេសអាស៊ានរៀបចំផែនការអនុវត្ត នេះ។

៨. ខិតខំ ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ និងអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច និងឱ្យអាស៊ានទាក់ទងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានឆាប់។ ការទាក់ទងនឹងត្រូវធ្វើឡើងក្នុង ឥរិយាបថបត់បែន និងក្រៅផ្លូវការ ជាពិសេសដោយប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមី យ៉ាន់ម៉ា ដោយសារតែអព្យាក្រឹតភាពភ្ជាប់ជាមួយនឹងអាណត្តិរបស់គាត់ ដែលមានគោលបំណង តែមួយគត់គឺស្ដារសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស ស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច។

៩. ខណៈពេលដែលរក្សាភាពជាតំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន យើងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្រប សម្រួលអាស៊ានពិនិត្យឡើងវិញបន្ថែមទៀតទៅលើភាពជាតំណាងរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ច ប្រជុំអាស៊ាន ប្រសិនបើស្ថានការណ៍តម្រូវ។

១០. យើងបានបញ្ជាក់សាជាថ្មីថា កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុត ហើយ នឹងធ្វើការសម្រេចចិត្តចុងក្រោយលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងនៅ ពេលដែលកុងសង់ស៊ីសមិនអាចសម្រេចបាន ស្របតាមធម្មនុញ្ញអាស៊ាន។

១១. ទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ដែលកាន់អាវុធ គួរតែទទួលខុសត្រូវដោយតម្លាភាព និងត្រូវបានថ្កោល ទោសចំពោះអំពើហិង្សា ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា គឺជាកម្លាំង យោធាដ៏ធំបំផុតតែមួយគត់នៅក្នុងមីយ៉ាន់ម៉ា។

១២. អំពាវនាវដល់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ឱ្យសម្រួលសម្រួលដល់ការងាររបស់អគ្គលេខាធិការ អាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ក្នុងការផ្ដល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដល់ប្រជាជនទាំងអស់ ដែលកំពុងខ្វះខាត ដោយមិនមានការរើសអើង។ អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌល AHA គួរ ការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។

តែត្រូវបានផ្ដល់សិទ្ធិអំណាច ដោយទទួលបានស្វ័យភាពសមស្រប ដើម្បីសម្របសម្រួលដល់

១៣. អាស៊ាននឹងអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងដៃគូខាងក្រៅរបស់យើង ឱ្យជួយគាំទ្រយើង នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

១៤. អាស៊ានត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀតដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

១៥. យើងត្រូវពិនិត្យឡើងវិញនូវសេចក្តីសម្រេចចិត្តខាងលើនៅក្នុងសម័យប្រជុំនាពេលខាងមុខ ហើយប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីការបរទេស តាមដានភាពជឿនលឿន និងរាយការណ៍មកកិច្ច ប្រជុំកំពូលអាស៊ាន ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print