ភ្នំពេញ : គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី ១២ ខែវិច្ឆិកានេះ បណ្តាមេដឹកនាំកំពូលៗ របស់ពិភពលោក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាអស់ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះបើយោងតាមប្រភពពី(ទទក) នៅរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, បណ្តាមេដឹកនាំពិភពលោករួមមាន ប្ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden), នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio), នាយករដ្ឋមន្រ្ដីអូស្រ្ដាលី លោក អែនតូនី អ៊ាល់បាន (Anthony Albanese), អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា លោក ចាឌីប ដាំងខា (Jagdeep Dhankhar), អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អង់តូនីញូ គូទែរ៉េស (António Guterres), ប្រធានាធិបតីកូរ៉េខាងត្បូង លោក យន្ត ស៊ុកយ៉ុល (Yoon Suk Yeol), នាយករដ្ឋមន្រ្ដីចិន លោក លី ខឺឈាង (Li Keqiang) ររដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារូវ (Sergei Lavrov
) និង នាយករដ្ឋមន្រ្តីញូហ្សែលេន លោកស្រី Jacinda Ardern។
សូមជម្រាបជូនថា, កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ។
បច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន
នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅសណ្ឋាគារសុខាភ្នំពេញ ៕
ដោយ : សិលា