បញ្ជូនខ្លួន​ជនសង្ស័យម្នាក់​ទៅ សាលាដំបូងខេត្ត​ ពីបទ​រំលោភ​សេពសន្ថវៈ​លេី​ អនីតិជន​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យផ្ដន្ទាទោសតាមច្បាប់នៅរសៀល ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ￸ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ ឈ.ថ.វ ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាជីដូនកុមារីរងគ្រោះ￸ឈ្មោះ￸ ទ.វ.ណ អាយុ៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

ក្រោយពីទទួលបានពា្យបណ្ដឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ￸ ណូ ដែន ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចផ្សារអគ្គ: ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  នៅវេលាម៉ោង០៩និង៣៩នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថា ជនសង្ស័យរូបនេះ￸ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ រូបខ្លួនពិតជាបានធ្វើសកម្មភាពលេី កុមារីរងគ្រោះ￸ពិតប្រាកដមែន ។ 

ក្រោយពីស្តាប់ការរៀបរាប់របស់កុមារីរងគ្រោះ￸ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ និងតាមការធ្វើកោសលវិច្ច័យរបស់នីតិពេទ្យផងនោះ￸ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនការបង្ក្រាបករណីខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

 ជនសង្ស័យឈ្មោះ￸ ណូ ដែន ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យផ្ដន្ទាទោសតាមច្បាប់។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print