កូរ៉េខាងត្បូងបានបញ្ចូលឈ្មោះខ្សែប្រយុទ្ធ Son Heung-min ក្នុងក្រុមកីឡាករចំនួន២៦នាក់របស់ខ្លួនក្នុងការប្រកួត World Cup នៅឆ្នាំនេះ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុម Tottenham រូបនេះប្រកាសថាខ្លួនគាត់សាកសមសម្រាប់ការប្រកួតនេះ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះមានការងឿងឆ្ងល់បន្ទាប់ពីបានធ្វើការវះកាត់លើរន្ធភ្នែកដែលបាក់បែកកាលពីដើមខែនេះ ប៉ុន្តែគាត់បានធានាអ្នកគាំទ្រកូរ៉េខាងត្បូងនៅថ្ងៃពុធថា គាត់នឹងលេងនៅ World Cup ក្នុងប្រទេសកាតា។
គ្រូ បង្វឹកលោក Paulo Bento បាននិយាយ ថា គាត់ មិន ប្រាកដ ថា ពេល ណា Son អាច ចាប់ ផ្ដើម ហ្វឹកហាត់ ម្ដង ទៀត នៅមុន ការ ប្រកួត ដំបូង របស់ ពួក គេ ជាមួយ នឹង ក្រុមអ៊ុយរ៉ាហ្គាយនៅ ថ្ងៃ ទី២៤ ខែ វិច្ឆិកាខាងមុខទេ។
លោក Bento បន្ត ថា “ យើង មិន ទាន់ មាន ព័ត៌មាន នោះ នៅ ឡើយ ទេ។ យើងកំពុងទាក់ទងជាមួយគាត់ ជាមួយនាយកដ្ឋានវេជ្ជសាស្ត្រ Tottenham យើងត្រូវរង់ចាំ យើងត្រូវវិភាគស្ថានភាពរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមានពេលក្នុងការសម្រេចចិត្ត ហើយអ្វីដែលសំខាន់បំផុតនោះគឺគាត់ជាសះស្បើយតាមដែលអាចធ្វើបាន គាត់មានអារម្មណ៍ស្រួល ហើយបន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្តចុងក្រោយ”។
Son Heung-min អាច នឹង ត្រូវ ពាក់ របាំង ការពារ ប្រសិន បើ គាត់ ត្រូវ លេង ផ្នែក ណា មួយ ក្នុង ប្រទេស កាតា ដែល កូរ៉េខាង ត្បូង ក៏ ត្រូវ ជួប ជាមួយ នឹង ក្រុមហ្គាណា, ព័រទុយហ្គាល់ និងអ៊ុយរ៉ាហ្គាយ ក្នុង ពូល H។
ការរួមបញ្ចូលកីឡាករ២នាក់គួរឱ្យកត់សម្គាល់ផ្សេងទៀតគឺ Kim Min-jae របស់ក្រុម Napoli និង Hwang Hee-chan របស់ក្រុម Wolves ដែលនឹងស្វែងរកការជួយប្រទេសរបស់ពួកគេឱ្យឈានដល់វគ្គជម្រុះជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង២៦រូបរបស់កូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា៖
អ្នកចាំទី ៖ Kim Seung-gyu (Al Shabab), Jo Hyeon-woo (Ulsan Hyundai), Song Bum-keun (Jeonbuk Motors)។
ខ្សែការពារ ៖ Kim Min-jae (Napoli), Kim Jin-su (Jeonbuk Motors), Hong Chul (Daegu FC), Kim Moon-hwan (Jeonbuk Motors), Yoon Jong-gyu (FC Seoul), Kim Young-gwon (Ulsan Hyundai), Kim Tae-hwan (Ulsan Hyundai), Kwon Kyung-won (Gamba Osaka), Cho Yu-min (Daejon Citizen)។
ខ្សែបម្រើ ៖ Jung Woo-young (Al Sadd), Na Sang-ho (FC Seoul), Paik Seung-ho (Jeonbuk Motors), Son Jun-ho (Shandong Taishan), Song Min-kyu (Jeonbuk Motors), Kwon Chang-hoon (Gimcheon Sangmu), Lee Jae-sung (Mainz), Hwang Hee-chan (Wolverhampton Wanderers), Hwang In-beom (Olympiacos), Jeong Woo-yeong (Freiburg), Lee Kang-in (Real Mallorca)។
ខ្សែប្រយុទ្ធ ៖ Hwang Ui-jo (Olympiacos), Cho Gue-sung (Jeonbuk Motors), Son Heung-min (Tottenham Hotspur) ៕ (រូបភាព ៖ BBC Sport)