ខ្សែប្រយុទ្ធ Al-Muwallad បានដកចេញពីក្រុមអារ៉ាប៊ីសាអ៊ូឌីតនៅ World Cup ជុំវិញករណីប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខ្សែប្រយុទ្ធអារ៉ាប៊ីសាអ៊ូឌីត Fahad Al-Muwallad ត្រូវបានដកចេញពីក្រុមជម្រើសជាតិរបស់ខ្លួននៅ World Cup កាលពីថ្ងៃអាទិត្យ ដើម្បីជាការប្រុងប្រយ័ត្ន ដោយសារតែករណីប្រើប្រាស់សារធាតុញៀនដែលកំពុងបន្ត។ 

ខ្សែប្រយុទ្ធរបស់ក្លិប Al-Shabab រូបនេះត្រូវ បាន គណៈកម្មាធិការ ប្រឆាំង សារធាតុ ញៀន អារ៉ាប៊ីសាអ៊ូឌីត ដាក់ បម្រាមរយៈពេល១៨ខែ កាលពី ខែ ឧសភា បន្ទាប់ ពី គាត់ បាន ធ្វើ តេស្ត វិជ្ជមាន ចំពោះ សារធាតុ ហាមឃាត់ Furosemide

ទោះជាយ៉ាងណាក៏ដោយមជ្ឈមណ្ឌលអាជ្ញាកណ្តាលកីឡាអារ៉ាប៊ីសាអ៊ូឌីតបានកាត់បន្ថយការហាមឃាត់របស់គាត់កាលពីចុងខែសីហា ហើយបានសម្រេចចិត្តថា អំឡុងពេលដែលគាត់ត្រូវបានព្យួរគឺគ្រប់គ្រាន់ហើយ។

ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) បានប្តឹងឧទ្ធរណ៍ការសម្រេចចិត្តនេះ ហើយបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការហាមឃាត់យូរជាងនេះត្រូវបានគេរំពឹងទុកសម្រាប់បុរសអាយុ២៨ឆ្នាំ ដែលក្នុងឆ្នាំ២០១៩ត្រូវបានព្យួររយៈពេល១ឆ្នាំផងដែរសម្រាប់ការប្រើប្រាស់សារធាតុញៀន។

ក្រុមអារ៉ាប៊ីសាអ៊ូឌីតបាននិយាយនៅលើ Twitter ថា គ្រូបង្វឹកលោក Herve Renard បានធ្វើការសម្រេចចិត្តជាវិធានការប្រុងប្រយ័ត្នបន្ទាប់ពីបានពិនិត្យមើលការវិវត្តនៃបណ្តឹងឧទ្ធរណ៍របស់ WADA ហើយបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយផ្នែកច្បាប់របស់សហព័ន្ធប្រទេសនេះ។ លោក Renard បានហៅខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Al-Shabab Nawaf Al-Abed ដើម្បីជំនួសកីឡាករ Al-Muwallad

 ក្រុមអារ៉ាប៊ីសាអ៊ូឌីត ស្ថិតក្នុងពូល C ជាមួយអាហ្សង់ទីន, ម៉ិកស៊ិក និងប៉ូឡូញនៅ World Cup ដែលប្រព្រឹត្តទៅពីថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print