សូមបើកបរមានការប្រុងប្រយ័ត្នខ្ពស់!ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល០៣នាក់ខណៈបើកម៉ូតូក្នុងល្បឿនលឿនជ្រុលបុករថយន្តកំពុងចត!

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្សម្នាក់បានស្លាប់និង០៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ។

សមត្ថកិច្ចបានអោយដឹងថា៖គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកប្រេងឥន្ទនះក្រុមហ៊ុនតេលាធុនធ្ងន់ម៉ាកស្សាកម៉ែន(SHACMAN ) ពណ៌សលាយប៉ៃតង មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ(4A-7491) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បានចតចោលនៅលើចិញ្ចើមផ្លូវខាងស្តាំដៃ បន្ទាប់មកក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ  ស៊េរី២០២១មួយគ្រឿង ពាក់ផ្លាកលេខប៉ៃលិន(1D-6862) បើកបរដោយឈ្មោះ យ៉េង ចាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ និងអ្នករួមដំណើរជាកូនតូចៗ០២នាក់:១.ឈ្មោះ រុំ ចន្ត្រា ភេទប្រុស អាយុ ០៣ ឆ្នាំ និងម្នាក់ទៀតឈ្មោះ រុំ ចិន្តា ភេទស្រី អាយុ០១ឆ្នាំ ទាំង០៣នាក់ មានទីលំនៅភូមិក្រចាប់លើ  សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានអោនហែកនំបញ្ចុកកូនមិនបានមើលមុខ ក៍ជ្រុលបុករថយន្តកំពុងចតលើចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឱ្យអ្នកបើកបរជាម្តាយរបួសធ្ងន់កូនប្រុសអាយុ០៣ឆ្នាំស្លាប់និងកូនស្រីអាយុ០១ឆ្នាំរងរបួសស្រាល។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print