លោក Xi Jinping កំពុងមមាញឹកក្នុងការជួបពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់អាមេរិកជាបន្តបន្ទាប់ ក្រៅកិច្ចប្រជុំ G20

ចែករំលែក៖

បន្ទាប់ពីអវត្តមានជិត ៣ឆ្នាំពីឆាកពិភពលោក ប្រធានាធិបតីចិន Xi Jinping ទើបតែបានជួបទល់មុខ ជាមួយមេដឹកនាំពិភពលោកជាច្រើននៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី ដោយបញ្ជាក់សាជាថ្មី អំពីឥទ្ធិពលនៅលើពិភពលោករបស់ចិន។

បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ ម៉ោងកន្លះជាមួយប្រធានាធិបតីអាមេរិក Joe Biden ក្នុងគោលបំណងទប់ស្កាត់ការប្រកួតប្រជែងមិនឱ្យក្លាយជាជម្លោះនោះ។ ប្រធានាធិបតីចិនក៏មានកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសអូស្ត្រាលី បារាំង ហុល្លង់ និងកូរ៉េខាងត្បូងផងដែរ ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។
ទំនាក់ទំនងរវាងចិននឹងអាមេរិក និងសម្ព័ន្ធមិត្តបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម និងការរីករាលដាលនៃជំងឺកូវីដ-១៩។
ខណៈដែលការបង្កើតទំនាក់ទំនងឡើងវិញដែលទំនងជាមិនអាចធ្វើបាននោះ ជំនួបនេះរវាងមេដឹកនាំទាំងពីរនេះអាចជួយឱ្យមានការផ្លាស់ប្តូរឡើងវិញក្នុងវិធីជាច្រើន។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា មេដឹកនាំចិនបានច្រានចោលនូវចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់លោក Biden គឺលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ចិនអំពីកិច្ចប្រជុំនេះ លោក សុី បានហៅប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសចិនថា “លទ្ធិប្រជាធិបតេយ្យតាមបែបចិន” ដែលជាសញ្ញាច្បាស់លាស់ដល់សហរដ្ឋអាមេរិកថា ភាពខុសគ្នាខាងមនោគមវិជ្ជាមិនគួរក្លាយជាការបែងចែកដែលមិនអាចជួសជុលបាននៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។
នៅក្នុងកាលវិភាគដ៏មមាញឹករបស់លោកសុី មេដឹកនាំចិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ទើបតែមានជំនួបខ្លីមួយនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកានេះ មុនពេលអ្នកទាំងពីរបានចូលរួមសម័យបើកកិច្ចប្រជុំកំពូល G20 ៕ ដោយធីរីណា

...

រូប​ថត​ :​ xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print