នារីម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចហើយផ្លោងទៅបុកម៉ូតូ២គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចហេីយផ្លោងទៅបុកម៉ូតូចំនួន២គ្រឿងទៀតបណ្តាលឱ្យរងការខូចខាត​ ចំណែកនារីអ្នកជិះម៉ូតូបង្កហេតុរងរបួសបែកមុខបែកមាត់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូពីរគ្រឿងដោយមួយគ្រឿងម៉ាកនិច​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1CT- 0509 និងមួយគ្រឿងទៀតម៉ាកស្គូពីស៊េរីឆ្នាំ២០២២​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1JU-7864 ធ្វេីដំណេីរស្របគ្នាក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកស្គូពីស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JC-5325​ ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយក៏រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងផ្លោងទៅបុកម៉ូតូពីរគ្រឿងទៀតបណ្តាលឱ្យរងការខូចខាត ចំណែកម្ចាស់ម៉ូតូបង្កហេតុរងរបួសបែកមុខបែកមាត់។ដោយឡែកម្ចាស់ម៉ូតូពីរគ្រឿងទៀតរបួសស្រាល។ 

   ក្រោយកេីតហេតុម្ចាស់ម៉ូតូបង្កបានចេញថ្លៃជួលជុលទៅភាគីម៉ូតូរងគ្រោះដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

     

ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print