ខេត្តស្ទឹងត្រែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងបានគ្រោះថ្នាក់រហូតដល់ទៅ២ដង ក្នុងពេលតែ មួយបណ្តាលឲ្យមនុស្សប្រុស ស្រី រងរបួសធ្ងន់ស្រាលចំនួន១២នាក់នៅកន្លែងកេីតហេតុ និងម៉ូតូចំនួន៥គ្រឿងរងការខូចខាតផងដែរ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកេីតឡេីងកាលពីម៉ោងជាង៦ព្រលប់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៩ពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តព្រះវិហារ ត្រង់ចំណុចបង្គោលលេខ៤៨៣-៤៨៤ភូមិ-ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់នៃខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី ដំបូងឡេីយមានម៉ូតូ១ គ្រឿងទៅបុកនិងគោយន្តកន្ត្រៃបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់១នាក់(ប្រុស) ចំណែកម៉ូតូខូចខាតខ្លាំង ១គ្រឿងហើយ គោយន្តកែឆ្នៃខូចស្រាល។ អ្នកបើកបរម៉ូតូឈ្មោះ អុិន ម៉ន ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរជាគ្រូពេទ្យ ទីលំនៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិ វ៉ាត់ បើកបរម៉ូតូម៉ាកC-125 ពណ៌ខ្មៅ ផ្លាកលេខស្ទឹងត្រែង 1C- 4337 ដោយបេីកបរក្នុងគោលដៅផ្ទុយទិសគ្នាពីលិចទៅកើត និងពីកេីតទៅលិច។ ឯអ្នកបេីកគោយន្តឈ្មោះ ហ៊ុន កូវ ភេទប្រុស អាយុ៥៤ ឆ្នាំ ទី លំនៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់។
មន្ត្រីនគរបាលបន្តទៀតថា លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែមានរថយន្តម៉ាកCamary ១គ្រឿងពណ៌ទឹក មាសពាក់ស្លាកលេខ ស្ទឹងត្រែង 2A- 4347 ទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ខន វិញច័ន្ទ ភេទ ប្រុស អាយុ៦២ឆ្នាំ មុខរបរយោធា ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង បានបើកបុករះម៉ូតូជាច្រើនគ្រឿងដែលចតចោលហើយម្ចាស់នាំគ្នាទៅមើលគ្រោះថ្នាក់ចរាចរណ៍កាលពីលើមុននោះ។ គ្រោះ ថ្នាក់ចរាចរណ៍និងម៉ូតូចតស្ងៀមសរុបចំនួន៥គ្រឿង ព្រមទាំងបណ្តាលឲ្យមនុស្សឈរមើលនៅទីនោះរងរបួសធ្ងន់ ស្រាលចំនួន ១១នាក់ថែមទៀត ក្នុងនោះមានស្ត្រី២នាក់។
មន្ត្រីនគរាលចរាចរខេត្តស្ទឹងត្រែងបានបន្ថែមថា ករណីគ្រោះថ្នាក់នេះ បណ្តាលមកពីកត្តាបេីកបរពុំមានការប្រុងប្រយ័ត្ន។ ចំណែកអ្នករងរបួសទាំងនោះត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង៕ ដោយ៖ សូរិយា