ជម្រើសជាតិសេណេហ្គាល់ Sadio Mane មិនអាចបង្ហាញខ្លួនការប្រកួតដំបូងនៅ World Cup 2022

ចែករំលែក៖

មន្ត្រីម្នាក់មកពីសហព័ន្ធបាល់ទាត់របស់ប្រទេសបាននិយាយថា ខ្សែប្រយុទ្ធ Sadio Mane នឹងខកខានការប្រកួតដំបូងរបស់សេណេហ្គាល់នៅ World Cup ដោយសារតែរបួសជើង។

 ខ្សែប្រយុទ្ធលេងឲ្យក្លិប Bayern Munich រូបនេះត្រូវបានដាក់ឈ្មោះក្នុងក្រុមសេណេហ្គាល់សម្រាប់ប្រទេសកាតា បើទោះបីជាត្រូវបានបង្ខំឱ្យចេញពីការប្រកួតក្នុងក្លិបកាលពីសប្តាហ៍មុនក៏ដោយ។

 ក្លិបម្ចាស់ជើងឯកអាឡឺម៉ង់បានឲ្យដឹងថា កីឡាករវ័យ៣០ឆ្នាំរូបនេះមានរបួសត្រង់សរសៃពួរខាងស្តាំរបស់គាត់ប៉ុន្តែគ្រូបង្វឹកសេណេហ្គាល់លោក Aliou Cisse បាននិយាយថា Mane មិនត្រូវការការវះកាត់ទេ។

 ក្រុមមកពីតំបន់អាហ្រ្វិកខាងលិចមួយនេះបឹងចាប់ផ្តើមយុទ្ធនាការក្នុងពូល A របស់ពួកគេទល់នឹងហូឡង់នៅថ្ងៃចន្ទ ដោយការប្រកួតជាមួយម្ចាស់ផ្ទះកាតា ថ្ងៃទី២៥ វិច្ឆិកា និងអេក្វាឌ័រ ថ្ងៃទី២៩ វិច្ឆិកា

លោក Abdoulaye Sow សមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធបាល់ទាត់សេណេហ្គាល់ (FSF) បាននិយាយថាយើងនឹងត្រូវពឹងផ្អែកលើការប្រកួតដំបូងដោយគ្មាន Sadio ហើយឈ្នះដោយគ្មាន Sadio” គ្មាននរណាម្នាក់ចង់បានវាទេ ប៉ុន្តែនោះជាអ្វីដែលបានកើតឡើងចំពោះយើង។ សេណេហ្គាល់មិនគួរបារម្ភខ្លាំងពេកអំពីអវត្តមានរបស់កីឡាករបាល់ទាត់អាហ្វ្រិក២សម័យកាលប្រចាំឆ្នាំនោះទេ

 Mane គឺជាកីឡាករឆ្នើមរបស់សេណេហ្គាល់ ដែលបានស៊ុតបាល់ប៉េណាល់ទីឈ្នះនៅពេលដែលក្រុមមួយនេះបានក្លាយជាជើងឯកទ្វីបអាហ្វ្រិកជាលើកដំបូងក្នុងខែកុម្ភៈ ដោយបានយកឈ្នះអេហ្ស៊ីបក្នុងការស៊ុតបាល់បញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations

 ក្នុងរយៈពេល២ខែ Mane បានធ្វើម្តងទៀតនូវភាពអស្ចារ្យ ដោយបានស៊ុតបាល់បញ្ចូលទីយ៉ាងសំខាន់ ខណៈដែលសេណេហ្គាល់បានផ្តួលអេហ្ស៊ីប នៅក្នុងការប្រកួតដែលបានធ្វើឱ្យគាត់ម្តងទៀតជាមួយនឹងមិត្តរួមក្រុម Liverpool កីឡាករ Mohammed Salah លើការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះWorld Cup តំបន់អាហ្វ្រិកសម្រាប់ស្វែងរកកៅអីទៅកាន់ប្រទេសកាតាឆ្នាំនេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print