ខេត្តប៉ៃលិន៖ បើតាមប្រភពពីរបាយការណ៍របស់លោកវរសេនីយ៍ឯក ជា សីហា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការខេត្តបានឲ្យដឹងថានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ២៣ និង ០០ នាទី នៅចំណុចផ្លូវកោងហួសសឹករងក្រុងប៉ៃលិន ស្ថិតនៅភូមិ ប៉ាងរលឹម សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុក រថយន្ត បណ្តាលឲ្យមនុស្ស ស្លាប់ម្នាកើ និងរបួសធ្ងន់ម្នាក់ ។
សមត្តកិច្ចនគរបាលចរាចរណ៍បានបន្តថា-អ្នកបើករថយន្ត Hyandai ពណ៌ខៀវ ឈ្មោះ មុី ចាន់ភក្រ្តា អាយុ ២៧ឆ្នាំ នៅភូមិ ថ្មី ឃុំត្រាង្គ ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ផ្លាក តាកែវ 2A.1362 ស្លាប់ ពេលបញ្ជូនជិតដល់មន្ទីពេទ្យបង្អែកខេត្ត ។
រីឯអ្នករួមដំណើរជាមួយឈ្មោះ មុី ចិន អាយុ ៥៨ឆ្នាំ ត្រូវជាឪពុកអ្នកស្លាប់ រស់នៅភូមិថ្មី ឃុំត្រាង្គ ស្រុកកំរៀង ខេត្តបាត់ដំបង
របួសធ្ងន់ ។
– ឣ្នកបើកបរ រថយន្ត ម្ខាងទៀត រត់ចេញពីកន្លែងកើតហេតុ ទុក្ខរថយន្តចតចោលនៅលើដងផ្លូវជាតិ៥៧គេចបាត់ស្រមោល -ចំណែកឯរថយន្តនេះមានស្លាកលេខភ្នំពេញ3F.0125 ពណ៌ ស លាយលឿង (ខូចខាតផ្នែកខាងមុខ)គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្ករដោយ រថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ3F. 0125 (សង្ស័យ ងងុយដេក)។
ករណីខាងលើនេះក្រោយពីកើតហេតុកម្លាំងជំនាញចរាចរណ៍ នៃស្នងការដ្នាននគរបាលខេត្ត បានប្រមូលវត្ថុតាងយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរ
ណ៍ផ្លូវគោកនៃស្នងការខេត្ត រងចាំការដោស្រាយនៅពេលក្រោយ៕ ដោយ,ស សារ៉េត