ភ្នំពេញ៖ សមត្ថកិច្ចធ្វេីការឃាត់ខ្លួនបុរសល្មោភកាមម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវក្មួយស្រីបង្កេីតទេីបអាយុ១២ឆ្នាំរហូតមានផ្ទះពោះ៧ខែទេីបបែកធ្លាយដល់យាយ។
ការចឃាត់ខ្លួនជនសង្ស័យល្មោភកាមខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។
ជនសង្ស័យ ឈ្មោះផាន កុសល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះដាច់សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដ ណ រ ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ រស់នៅផ្ទះជាមួយគ្នាក្នុងអំឡុងឆ្នាំ២០១៧ ជនរងគ្រោះត្រូវបានជនសង្ស័យលួងលោមនាំយកទៅរំលោភនៅផ្ទះទុកចោលមួយកន្លែងដែលស្ថិតនៅភូមិកោះដាច់សង្កាត់កោះដាច់រហូតដល់បានសំរេចហើយជនសង្ស័យក៏បានគំរាមជនរងគ្រោះមិនឲ្យប្រាប់អ្នកណាពីរឿងនេះនោះទេ។
ដោយមានការភ័យខ្លាចជនរងគ្រោះក៏បានធ្វើតាមពាក្យសំដីរបស់ជនសង្ស័យដោយមិនហ៊ានប្រាប់អ្នកណានោះឡើយប្រហែល២សប្តាហ៍ឬក៏១ខែម្តងជនសង្ស័យតែងតែលួងលោមជនរងគ្រោះយកទៅរំលោភជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នហើយជនរងគ្រោះមានផ្ទៃពោះចំនួន៧ខែហើយ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០ និង ០០នាទី ទើបបែកធ្លាយដំណឹងមកដល់យាយបង្កើតឈ្មោះ ផ ស ម ត ទើបនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលរដ្ឋបាលកោះដាច់ភ្លាមៗតែម្តង។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាមសមត្ថកិច្ចចុះទៅធ្វេីការឃាត់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញយុត្តិធម៌ខណ្ឌជ្រោយចង្វាដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ