កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនក្រុមចោរ លួចគាស់ផ្ទះ និងអ្នកទទួលផលចោរកម្មចំនួន១០នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមជនសង្ស័យជាមុខសញ្ញា​ លួចគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិចំនួន៧នាក់ត្រូវបានកម្លាំងអាវុធហត្ថធ្វេីការឃាត់ខ្លួនវេលាម៉ោង ១១៖២៥នាទីថ្ងៃទី ១៦ ខែវិច្ឆា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រក្រុងដូនកែវ​ និងឃាត់ខ្លួនអ្នកទទួលផលចោរកម្មចំនួន៣នាក់ទៀត។

លោកឧត្តមសេនីយ៍ សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ឲ្យសារព័ត៌មានយើងដឹងថា មួយរយះពេលនេះក្រុមជនសង្ស័យបានចេញធ្វើសកម្មភាពដើរលួចកាន់ខ្សែភ្លើងសាធារណះក៏ដូចជារបស់របរប្រជាពលរដ្ឋជាច្រើន ហើយជាងនេះទៅទៀត ក្រុមជនសង្ស័យបានដើរគាស់ផ្ទះរបស់ប្រជាពលរដ្ឋពេលពួកគាត់កំពុងដេកលង់លក់យកទ្រព្យសម្បត្តិដែលធ្វើអោយប្រជាពលរដ្ឋរស់នៅមិនបានសុខហើយមានការភិតភ័យស្ទើគ្រប់ៗគ្នា។

...

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបន្តថា ដើម្បីធានាបានសន្តិសុខជូនដល់ប្រជាពលរដ្ឋលែងព្រួយបារម្មនឹងឈប់មានការភិតភ័យបន្តទៀតនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានណែនាំដល់លោកធ្វើយ៉ាងណា ត្រូវតែបង្ក្រាប់ក្រុមចោរហារយទាំងនេះអោយបានជាដាច់ខាត ទើបនៅវេលាម៉ោង ១១៖២៥នាទីថ្ងៃទី ១៦ ខែវិច្ឆា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថខេត្តខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថក្រុង ។
លោកវសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ដោយមានបទបញ្ជាពីលោកមេបញ្ជាការកងរាជអាវុហត្ថខេត្តតាកែវ នឹងដោយមានការសម្របសម្រួលនីតិវិធី ដោយលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីអំពើលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងដូនកែវ ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ និងនាំខ្លួនម្ចាស់ទីតាំងលក់អេតចាយទទួលផលចោកម្មមាន ០៣ទីតាំង ចំនួន០៣នាក់ក្នុងនោះរួមមាន៖
ទី១.ឈ្មោះជុន ណារួន ភេទប្រុស អាយុ៣០ឆ្នាំ អាជីវករ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ទី២.ឈ្មោះ យី ភ័សនី ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូន
កែវ។
ទី៣.ឈ្មោះ កែវ សាលី ភេទ ស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវសុទ្ធតែជាអ្នកទទួលទិញរបស់ចោនៅពេលក្រុម នោះលួចបានយកលក់អោយ។
ហើយចំពោះជនសង្ស័យទាំង ០៧នាក់រួមមាន៖
ទី១.ឈ្មោះ ហ៊ឹម ផន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិខ្វាវ ឃុំតាសឹង្ហ ស្រុក
ទ្រាំង។
ទី២.ឈ្មោះ យ៉េង ប៊ុណ្ណា ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ។
ទី៣.ឈ្មោះ ចៅ ភី ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ។
ទី៤.ឈ្មោះ ឈៀង ប៊ុនរឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី៥.ឈ្មោះ សុខ ថា ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ។
ទី៦.ឈ្មោះ ប៊ុន រាសី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ។
ទី៧.ឈ្មោះ សូ សុដា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំង ០៧នាក់ មានទីលំនៅភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ។
នៅចំពោះមុខសមត្ថកិច្ចជំនាញក្រុមជនសង្ស័យ បានឆ្លើយសារភាពថាពួកគេពិតជាបានដើធ្វើសកម្មលួចកាត់ខ្សែភ្លើងតាមផ្ទះតាមផ្លូវសាធារណៈ នឹងដើរគាស់ផ្ទះរបស់ប្រជាពលរដ្ឋនៅពេលយប់ៗពិតប្រាកដមែន។
បច្ចុប្បន្ន​ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print