ខេត្តតាកែវ : នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកអង្គរកា ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងលោកស្រី លោកអភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកត្រាំកក់។
សូមបញ្ជាក់ថា, វិស័យសុខាភិបាល បានបន្តរីកដុះដាល ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបម្រើសេវាព្យាបាល ដល់បងប្អូនប្រជាពលរដ្ឋ ជនរួមជាតិ។ អោយតែប្រទេសជាតិយើងមាន សន្តិភាព ការអភិវឌ្ឍ កើតមានជាប្រចាំ។
សូមជម្រាបជូនថា, នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៨,៥៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១៤% ៕
ដោយ : សុខ ខេមរា