ការប្រកួតបាល់ពិភពលោកនឹងចាប់ផ្តើមនៅរាត្រីថ្ងៃអាទិត្យទី២០ ខែវិច្ឆិកានេះហើយ។ ក្នុងនោះមានកីឡាករជាច្រើនដែលលេងឲ្យក្លិបនៅអឺរ៉ុប និងមានឈ្មោះជាប់ជាជម្រើសជាតិក្នុងប្រទេសរបស់ខ្លួន ដោយក្លិបនៅអាល្លឺម៉ង់ Bayern Munich មានសមាជិកកីឡាករក្នុងក្រុមជម្រើសជាតិត្រូវកោះហៅទៅចូលរួមក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២២ ច្រើនជាងគេ។ ចំណែកក្លិបManchester United និង Barcelona ស្ថិតនៅចំណាត់ថ្នាក់ទី២ មានកីឡាករជាប់ជាជម្រើសជាតិនៅឆ្នាំនេះ។
ក្រុមទាំង៣២បានប្រកាសសមាសភាពកីឡាករចំនួន២៦នាក់រួចរាល់ ខណៈដែលក្រុមខ្លះត្រូវផ្លាស់ប្តូរ ឬបន្ថែមកីឡាករមួយចំនួនដោយសាររបួស។ កីឡាករដែលកំពុងលេងក្លិប Bayern Munich ក្នុងកំពូលអាល្លឺម៉ង់មានចំនួនច្រើនជាងគេដែលជាប់ទៅលេងWorld Cup រហូតដល់១៧រូប និងមាន២ក្លិបមកអង់គ្លេសដែលរួមមាន Manchester United និង Manchester City ក៏មានកីឡាករមានឈ្មោះក្នុងជម្រើសជាតិច្រើនដែរ។
ខាងក្រោមនេះជាក្រុមចំនួន៥ដែលមានកីឡាករជាប់ឈ្មោះទៅកាន់ World Cup 2022 នៅកាតាច្រើនជាងគេ៖
1-ក្លិប Bayern Munich ចំនួន១៧រូប
Eric Maxim Choupo-Moting (កាមេរូន), Kingsley Coman (បារាំង), Matthijs de Ligt (ហូឡង់), Leon Goretzka (អាល្លឺម៉ង់), Serge Gnabry (អាល្លឺម៉ង់), Manuel Neuer (អាល្លឺម៉ង់), Thomas Müller (អាល្លឺម៉ង់), Jamal Musiala (អាល្លឺម៉ង់), Benjamin Pavard (បារាំង), Leroy Sane (អាល្លឺម៉ង់), Josip Stanisic (ក្រូអាស៊ី), Dayot Upamecano (បារាំង), Alphonso Davies (កាណាដា), Lucas Hernandez (បារាំង), Joshua Kimmich (អាល្លឺម៉ង់), Sadio Mane (សេណេហ្កាល់), Noussair Mazraoui (ម៉ារ៉ុក) ។
2-ក្លិប Barcelona និង Man Utd មានចំនួន១៦រូបដូចគ្នា
–ក្លិប Barcelona ៖ Eric Garcia, Jordi Alba, Pedri, Gavi, Busquets, Ansu Fati and Ferran Torres (អេស្ប៉ាញ), Jules Kounde និង Ousmane Dembélé (បារាំង), Frenkie de Jong និង Memphis Depay (ហូឡង់), Raphinha (ប្រេស៊ីល), Ronald Araujo (អ៊ុយរូហ្កាយ), Ter Stegen (អាល្លឺម៉ង់), Robert Lewandowski (ប៉ូឡូញ)។
–ក្លិប Man Utd ៖ Antony, Casemiro, Fred និង Alex Telles (ខ្ចីទៅ Sevilla) (ប្រេស៊ីល), Christian Eriksen (ដាណឺម៉ាក), Raphael Varane (បារាំង), Harry Maguire, Luke Shaw, Marcus Rashford (អង់គ្លេស), Diogo Dalot, Bruno Fernandes, Cristiano Ronaldo (ព័រទុយហ្កាល់), Facundo Pellistri (អ៊ុយរូហ្កាយ), Tyrell Malacia (ហូឡង់), Hannibal Mejbri (ទុយនីស៊ី), Lisandro Martinez (អាហ្សង់ទីន)។
3-ក្លិប Man City ចំនួន១៥រូប
Manuel Akanji (ស្វ៊ីស), Ederson (ប្រេស៊ីល), Kevin De Bruyne (បែលហ្ស៊ិក), Ilkay Gundogan (អាល្លឺម៉ង់), John Stones, Kyle Walker, Kalvin Phillips, Phil Foden, Jack Grealish (អង់គ្លេស), Joao Cancelo, Ruben Dias, Bernardo Silva (ព័រទុយហ្កាល់), Nathan Ake (ហូឡង់), Aymeric Laporte និង Rodri (អេស្ប៉ាញ)
4-ក្លិប Real Madrid ចំនួន១៣រូប
Thibaut Courtois (បែលហ្ស៊ិក), Eder Militao (ប្រេស៊ីល), Dani Carvajal (អេស្ប៉ាញ), Antonio Rudiger (អាល្លឺម៉ង់), Aurélien Tchouameni (បារាំង), Federico Valverde (អ៊ុយរូហ្កាយ), Luka Modric(ក្រូអាស៊ី), Marco Asensio (អេស្ប៉ាញ), Eduardo Camavinga (បារាំង), Vinicius jr (ប្រេស៊ីល), Rodrygo (ប្រេស៊ីល), Karim Benzema (បារាំង), Eden Hazard (បែលហ្ស៊ិក) ៕ (រូបភាព ៖ olympics.com/sportskeeda.com)