ខេត្តបាត់ដំបង៖ យុវជនម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន បន្ទាប់ពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកថ្មគោល បានឱ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលពាក្យបណ្ដឹងពីស្ត្រី០១នាក់ឈ្មោះ ជឿន ចាន់នី ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីរួមភេទជាមួយអនីតិជនជាកូនស្រីរបស់គាត់អាយុ១០ឆ្នាំ ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទីនគរបាលស្រុកថ្មគោល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ រ៉ុង សុធា ភេទប្រុស មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ម្តាយជនរងគ្រោះបានចោទប្រកាន់ថា បានចាប់រំលោភកូនស្រីខ្លួនឈ្មោះ ដ.លណ បានសំរេចចំនួន៦ដង នៅត្រង់ចំណុចលើផ្ទះម្តាយក្មេកជនសង្ស័យនោះចំនួន៣ដង, នៅផ្ទះម្តាយជនសង្ស័យចំនួន ២ដង និងនៅឃ្លាំងបៃតង១ដង កាលពីអំឡុខែមេសា ឆ្នាំ២០២២ ។
ប្រភពដដែលបន្តថា តាមបំភ្លឺជនរងគ្រោះឈ្មោះ ដ.លណ បានបញ្ជាក់ថា នៅថ្ងៃទីអត់ចាំក្នុងខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៣រសៀល ពេលនាងចេញពីសាលារៀនត្រឡប់មកផ្ទះវិញ នាងបានទៅលេងលោតអន្ទាក់នៅផ្ទះជីដូនចំងាយប្រមាណ២០ម៉ែត្រ ។ ពេលលេងមួយសន្ទុះក៏ឈប់លេង ស្រាប់តែឃើញឈ្មោះ ប្រុស (រ៉ុង សុធា) នៅភូមិជាមួយគ្នាបាននិយាយបបួលនាងថា ឡើងទៅលើផ្ទះពេលនោះនាងព្រមឡើងតាមគឺមានតែ២នាក់ រូចបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ។ ក្រោយមកទៀត ឈ្មោះ ប្រុស តែងតែធ្វើសកម្មភាពមកលើនាង៥លើកបន្ថែមទៀត ។ ចំពោះរឿងរ៉ាវខាងលើនាងមិនបានប្រាប់ឪពុក ម្តាយបានដឹងទេខ្លាចឪពុកម្តាយនាងវាយ ។ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នាងបានប្រាប់ឈ្មោះ ចំរើន ភេទស្រី អោយដឹងប៉ុណ្ណោះ ។ ហើយដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឪពុកម្តាយនាងបាននាំនាងប្តឹងមេភូមិតែម្តង ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះឈ្មោះ ដ.លណ ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ នៅព្រឹកថ្ងៃអាទិត្យទី២០ ខែវិច្ឆិកានេះ កំពុងឃាត់ខ្លួនបណ្ដោះនៅការិយាល័យជំនាញខេត្ត ដើម្បីត្រៀមបញ្ជូនខ្លួនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី