សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ផេកហ្វេសបុកឈ្មោះថា Qnanox 425​ ដែលផ្សព្វផ្សាយធ្វេីឱ្យមហាជនមានការយល់ច្រឡំ​ លេីករណីអគ្គិភ័យ​ឆាបឆេះផ្ទះ មួយកន្លែង​តាមបណ្តោយផ្លូវជាតិលេខ៥

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានចេញ​សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ លើករណីដែលផេកហ្វេសបុកមួយឈ្មោះថា Qnanox 425​ ដែលបានចាក់ផ្សាយធ្វេីអោយមហាជនមានការយល់ច្រឡំ​ ដែលករណីអគ្គិភ័យ​ឆាបឆេះផ្ទះ មួយកន្លែង​ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែវិច្ឆិកា​​ ឆ្នាំ២០២២ថ្មីៗ​នេះ។

របាយការណ៍ដដែល​បន្តថា​ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះផេកហ្វេសបុក​ Qnanox 425​ ដែលបានចាក់ផ្សាយ​ ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

សូមបញ្ជាក់ជូនសាធារណៈជនមេត្តាជ្រាប​ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកកាន់លេខ​Hotline របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ របស់យេីងតាមរយៈលេខ​ 666 / 097​ 7​ 3333​ 55​ ភ្លាមៗនោះ​ យេីងបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ​ ដេីម្បីជួយអន្តរាគមន៍សង្គ្រោះតែម្តង។

...

សូមម្ចាស់ផេកហ្វេសបុកឈ្មោះ​ Qnanox 425 ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print