មេដឹកនាំប្រទេសជាច្រើនបានចូលជួបព្រះមហាក្សត្រថៃ និងព្រះមហេសី

ចែករំលែក៖

បន្ទាប់ពីកិច្ចប្រជុំ APEC 2022 បានបញ្ចប់ ប្រមុខដឹកនាំប្រទេសជាច្រើនបានចូលគាល់ព្រះមហាក្សត្រថៃនិងព្រះមហេសី។

ព្រះមហាក្សត្រថៃបានបង្ហាញព្រះទ័យរីករាយយ៉ាងខ្លាំងដែលបានទទួលស្វាគមន៍ប្រមុខដឹកនាំបណ្តាប្រទេសដែលបានមកកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំ APEC 2022។
ជំនួបដែលចាប់អារម្មណ៍បំផុតនោះគឺប្រធានាធិបតីចិន លោក Xi Jinping និងភរិយាលោកស្រី Peng Liyuan បានជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រីថៃ Suthida Vajiralongkorn។

លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២២នេះជាខួប ១០ឆ្នាំដែលចិននិងថៃបានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីចិនមានឆន្ទៈរួមជាមួយភាគីថៃបន្តផ្សព្វផ្សាយចំណងមិត្តភាពពិសេសដែលចិននិងថៃរាប់អានគ្នាជាគ្រួសារតែមួយ បង្កើតសហគមន៍វាសនារួមរវាងចិន នឹងថៃដើម្បីចារទំព័រថ្មីនៃទំនាក់ទំនងប្រទេសទាំងពីរ។
ភាគីចិនមានឆន្ទៈបន្តគាំទ្រគម្រោងមនុស្សធម៌នៃរាជវង្សានុវង្សថៃ ដូចជា «អ្នកស្ម័គ្រចិត្តរាជវង្សានុវង្ស» ជាដើម ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌ មនុស្សធម៌រវាងប្រទេសទាំងពីរ ដូចជាវប្បធម៌អប់រំ ទេសចរណ៍ជាដើម។ សូមចូលរួមសាទរភាគីថៃដែលបានរៀបចំធ្វើកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដោយជោគជ័យ។
ព្រះបាទ Maha Vajiralongkorn មានព្រះបន្ទូលថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ Xi Jinping ប្រទេសចិនកាន់តែមានភាពរុងរឿងនិងវិបុលភាព។ ខ្ញុំធ្លាប់បំពេញ ទស្សនកិច្ចច្រើនលើកនៅប្រទេសចិន បានមើលឃើញដោយផ្ទាល់នូវទេសភាពស្អាតរបស់ចិននិងការវិវឌ្ឍរីកចម្រើនរបស់ចិន។ សង្ឃឹមថាខ្ញុំនឹងមានឱកាសបំពេញទស្សនកិច្ច នៅចិនម្តងទៀត។ ភាគីថៃមានឆន្ទៈពង្រឹងចំណងសហប្រតិបត្តិការនិងមេត្រីភាពជាមួយចិនថែមមួយកម្រិតទៀត៕ ដោយធីរីណា

...

រូប​ថត​ :​ Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print