ម្ចាស់ផ្ទះកាតាចាញ់អេក្វាឌ័រក្នុងការប្រកួត World Cup បើកឆាកដំបូង

ចែករំលែក៖

ម្ចាស់ផ្ទះកាតាបានបើកការប្រកួត FIFA World Cup ឆ្នាំ២០២២ យ៉ាងលំបាកដោយបានបរាជ័យក្រោមថ្វីជើងក្រុមអេក្វាឌ័រក្នុងកីឡដ្ឋាន Al Bayt ក្រុមរបស់លោក Felix Sanchez បាននៅជុំគ្នាក្នុងជំរុំរយៈពេល៦ខែចុងក្រោយនេះដើម្បីរៀបចំការប្រកួត និងធ្វើការលើយុទ្ធសាស្ត្រ ប៉ុន្តែទម្រង់លេងរបស់កាតានៅតែធ្វើឲ្យក្រុមនេះចាញ់ការប្រកួតបើកឆាកក្នុងពូល A កាលពីរាត្រីថ្ងៃទី២០ខែវិច្ឆិកា។

ជាមួយនឹងក្រុមជើងឯក Africa Cup of Nations សេណេហ្គាល់ និងក្រុមចុងក្រោយ៣សម័យ ហូឡង់នឹងប៉ះគ្នានៅរាត្រីនេះគឺមើលទៅដូចជាការប្រកួតមានភាពតានតឹង ព្រោះសុទ្ធតែត្រូវប៉ះក្រុមខ្លាំងៗបន្តទៀតក្នុងពូលនេះ។ ការបើកឆាកដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ការប្រកួតបានឃើញការតែតបាល់ពីចម្ងាយរបស់កីឡាករ Enner Valencia នៃក្រុមអេក្វាឌ័រ ត្រូវបានបដិសេធគ្រាប់បាល់នេះដោយសារអាជ្ញាកណ្តាលឆែក VAR ប៉ុន្តែកីឡាកររូបនេះបានរកគ្រាប់បាល់នាំមុខកាតាដដែលដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី១៦ ព្រោះតែអ្នកចាំទី Saad Al Sheeb របស់កាតាបានធ្វើឱ្យ Valencia ដួលក្នុងប្រអប់ ហើយអតីតខ្សែប្រយុទ្ធ West Ham រូបនេះក៏ស៊ុតបាល់ពិន័យតែម្តង

 លទ្ធផលកាន់តែអាក្រក់សម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈដែលកីឡាករ Valencia ដដែលស៊ុតបញ្ចូលទីបានមួយគ្រាប់ទៀត នៅពាក់កណ្តាលតង់ទី១ដដែលនាទីទី៣១ដើម្បីអបអរសាទរពីកីឡដ្ឋាន Al Bayt ដែលភាគច្រើនសុទ្ធតែអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។អ្នកគាំទ្រជាច្រើនដែលបានចាកចេញពីកីឡដ្ឋាននៅចន្លោះពេលមិនត្រលប់មកវិញទេ ដោយមានភាពទូលាយពេលប្រកួតក្នុងតង់ទី២។ ចំណែកតារាឆ្នើម Almoez Ali និងប្រធានក្រុម Hassan Al Haydos ទាំងពីរនាក់ត្រូវបានប្តូរចេញដោយនៅសល់២០នាទីដោយមិនអាចជួយក្រុមក្នុងការស៊ុតចំគោលដៅបានទេ។

 បន្ទាប់ពីមានភាពចម្រូងចម្រាស និងការសន្និដ្ឋានទីបំផុតព្រឹត្តិការណ៍បាល់ទាត់ World Cup មួយត្រូវបានធ្វើឡើងអស់រយៈពេល១២ឆ្នាំពីការជាប់ឈ្មោះជាម្ចាស់ផ្ទះ។ ថ្ងៃដែលចាប់ផ្តើមដោយក្តីរំភើបពិតប្រាកដជាមួយនឹងពិធីបើក ក្តីស្រមៃរបស់ប្រទេសកាតាបានប្រែក្លាយទៅជាសុបិន្តអាក្រក់ ខណៈដែលពួកគេបានក្លាយជាម្ចាស់ផ្ទះដំបូងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួតចាញ់ក្នុងថ្ងៃបើកឆាករបស់ពួកគេ។

 អាហ្រ្វិកខាងត្បូងគឺជាម្ចាស់ផ្ទះតែមួយគត់ដែលមិនបានធ្លាក់ចេញពីក្រុមក្នុងឆ្នាំ២០១០ ប៉ុន្តែកាតាអាចតាមពីក្រោយជាក្រុមទីពីរជាមួយនឹងការប្រកួតដ៏លំបាក។ ទន្ទឹមនឹងនោះអេក្វាឌ័របានកំណត់ខ្លួនពួកគេនៅក្នុងទីតាំងដ៏អស្ចារ្យមួយដើម្បីឈានទៅវគ្គបន្ត ដោយពង្រីកទម្រង់លេងដ៏ល្អរបស់ពួកគេនាពេលថ្មីៗនេះ ចំពោះការចាញ់មួយដងក្នុង១៦ប្រកួត និងរក្សាបាន Clean Sheet ក្នុងរយៈពេល៧ចុងក្រោយរបស់ពួកគេ

 ការប្រកួតបន្ទាប់ ម្ចាស់ផ្ទះកាតាត្រូវប៉ះសេណេហ្គាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ខណៈដែលអេក្វាឌ័រត្រូវប៉ះហុល្លង់នៅថ្ងៃទី២៥ វិច្ឆិកាដូចគ្នាក្នុងពូល A នៅរាត្រីនេះក៏មានការប្រកួតក្នុងពូល A មួយគូទៀតដែរគឺក្រុមសេណេហ្គាល់ប៉ះក្រុមហុល្លង់នៅវេលាម៉ោង១១យប់ម៉ោងនៅកម្ពុជា (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print