កម្លាំងអាវុធហត្ថត្រៀមជាប់ជានិច្ច ដើម្បីការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់

ចែករំលែក៖

ខេត្តសៀមរាប៖ អនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថត្រៀមជាប់ជានិច្ចដើម្បីការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្រ្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញត្រួតពិនិត្យតាមគោលដៅការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រតិភូកិច្ចប្រជុំចង្រ្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន  និង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ នៅខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្សព្វផ្សាយ ដល់កម្លាំងការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំចង្រ្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន

សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប តាំងពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២មកម្លេះ។ 

 លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ដល់កងកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំចង្រ្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ប្រធានស្នងការ បានធ្វើការផ្តាំផ្ញើដល់កម្លាំង ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និង អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ រាយការណ៍តាមឋានានុក្រម។ ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ជូនថ្នាក់ដឹកនាំ កងកម្លាំងគ្រប់រូបត្រូវតែរួមគ្នា សហការសាមគ្គីឯកភាព ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋផងដែរ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print