ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងដួលអូសចូលក្រោមរថយន្តចតស្ងៀមបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសឡា(៣៧១)ស្ថិតក្នុងសង្កាត់ស្ទឹងមានទី៣ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY 9464 ដែលម្ចាស់ចតស្ងៀមនៅចិញ្ចេីមផ្លូវបន្ទាប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JH 1712 ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុបានវ៉ារថយន្តមួយគ្រឿងខាងស្តាំដៃអកស៊ឺរថយន្តចតខាងមុខក៏ចាប់ហ្វ្រាំងបង្ខំដួលអូសចូលក្រោមរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ