លោករដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​៖​ អបអរសាទរកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង ស្រុកទ្រាំង ខេត្តតាកែវ​ សម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ នៅព្រឹក​ថ្ងៃ​ទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ “ខ្ញុំសូមអបអរសាទរកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរ​ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់”។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី​កសិកម្ម​ ក៏សូមលើកទឹកចិត្តឱ្យបងប្អូនបង្កើនការគិតគូរដល់ការរៀបចំ​ និងគ្រប់គ្រងផែនការផលិតកម្មឱ្យច្បាស់លាស់​ ដេីម្បីកុំឱ្យផលិត​លើសពីតម្រូវការទីផ្សារ​នាំឱ្យតម្លៃធ្លាក់ចុះ។ អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងវិស័យឯកជន គួរសហការគ្នាចុះផ្សព្វផ្សាយ​ និងពន្យល់ណែនាំដល់កសិករអ្នកផលិត ឱ្យចេះរៀបចំផែនការផលិតនិងវិភាគអំពីការចំណាយ និងប្រាក់ចំណេញ។

សូមជម្រាបដែរថា​ កាលពីម្សិលមិញនេះ​ លោករដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ក៏បង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា៖​ បន្លែ ជាប្រភពមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចគ្រួសារ លក្ខណ:ពិសេសរបស់បន្លែសុវត្ថិភាព គឺជួយ​កាត់បន្ថយហានិភ័យដល់សុខភាព ជាប្រភពវីតាមីន​ និងថាមពល​ជួយដល់ជីវិតរស់នៅរបស់យេីងទាំងអស់គ្នា ។

...

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា​ យើងអាចដាំដុះបន្លែជាលក្ខណៈអេកូទេសចរណ៍ តាមរមណីយដ្ឋាន លំនៅដ្ឋាន សម្រាប់ទាក់ទាញទេសចរចូលទស្សនា និងរៀនសូត្របាន ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print