បុរសម្នាក់ជិះម៉ូតូបុកបង្គោលភ្លេីងនៅផ្លូវ៦០ម៉ែត្រ​បណ្ដាលឱ្យស្លាប់ភ្លាមៗ​ រីឯម៉ូតូខ្ទាតចូលក្នុងព្រៃខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន​ រួចជ្រុលចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង​ បណ្ដាលឱ្យដួលស្លាប់ក្បែរបង្គោលភ្លេីងយ៉ាងអាណោចអាធ័ម រីឯម៉ូតូខ្ទាតចូលព្រៃជាប់ផ្លូវរងការខូចខាតយ៉ាងដំណំ។
​    ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩​និង៣០នាទីយប់​ ថ្ងៃអង្គារទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ នៅតាមមហាវិថីសម្ដេចតេជោ​ (ផ្លូវ៦០ម៉ែត្រ​)​ ស្ថិតក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
​     សពបុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនកេីតហេតុគេ​ឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៤​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​1CL-1909 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង​ បណ្ដាលឱ្យអ្នកបើកម៉ូតូនោះបោកក្បាលស្លាប់ក្បែរបង្គោលភ្លេីង​យ៉ាងអាណោចអាធ័ម​ ។ ដោយឡែកម៉ូតូបានខ្ទាតចេញពីជនរងគ្រោះប្រហែល២០ម៉ែត្រចូលក្នុងព្រៃ​រងការខូចខាតយ៉ាងដំណំ។
​     ក្រោយកេីតហេតុ​ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យ​ និងសហការជាមួយសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិនាពេលក្រោយ​ ។ ដោយឡែកសពជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា​ ដេីម្បីស្រាវជ្រាវរកសាច់ញាតិបន្ត​យកសពទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print