ខេត្តបន្ទាយមានជ័យ : លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាគមខ្មែរចិនអាណត្តិទី៦ ក្នុងស្រុកមង្គរបូរី ខេត្តបន្ទាយមានជ័យ ដោយមាន លោក លោកស្រីអភិបាលអភិបាលរងស្រុក ក្រុង មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ធ្វើនៅសាលារៀនចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីរបាយការណ៍ ស្វាគមន៍របស់ លោក គួយ គាំជាអគ្គលេខាធិការសមាគមខ្មែរ ចិនស្រុកមង្គលបូរី និងជានាយកសាលារៀនខ្មែរចិនចុងវ៉ា ស្តីពីលទ្ធផលការងារសម្រេចបាន ការរីកចម្រើន របស់សមាគមន៍រួចមក។
ពិធីប្រគល់សេចក្តីសម្រេច និងមតិប្តេជ្ញាចិត្តរបស់ លោក អុឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរចិន ស្រុកមង្គលបូរី អាណត្តិទី៦ថ្មី មានមតិប្តេជ្ញាចិត្ត បន្តខិតខំរួមជាមួយអនុប្រធាន និងសមាជិក សមាជិកាទាំង២៩រូប ដើម្បីដឹកនាំសមាគមឲ្យកាន់តែមានការរីកចម្រើន និងមាននិរន្តរភាពទៅមុខនប្រកបដោយប្រសិទ្ធិភាពថែមទៀត។
ថ្លែងសំណេះសំណាលក្នុងពិធីនោះ លោក
អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់របស់សមាគមខ្មែរ ចិនស្រុកមង្គលបូរី គ្រប់អាណត្តិដែលបានធ្វើឲ្យសមាគមមាននិរន្តរភាពការងារ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានោះ លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះ លោក ចៅ គិមហាន ប្រធានទ្រទ្រង់សាលារៀនចិន ចុងវ៉ា ស្រុកមង្គលបូរី ដែលរស់រស់នៅប្រទេសបារាំង ព្រមទាំងសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស
ដែលបានជួយឧបត្ថម្ភគាំទ្រដល់សមាគមឲ្យបានដំណើរការតាំងពីដើមរៀងមកដល់បច្ចុប្បន្ននេះ និងធ្វើឲ្យសាលារៀនចិនចុងវ៉ា អាចមានលទ្ធភាពបង្រៀនសិស្សានុសិស្សទាំងភាសាខ្មែរ ចិន
អង់គ្លេស ប្រមាណជិត៧០០នាក់ នាពេលបច្ចុប្បន្ននេះ។ វាជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិវឌ្ឍន៍ធនធានមនុស្សដែលជាវិស័យអទិភាពក្នុងយុទ្ធសាស្ត្រ ចតុកោណ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សង្ឃឹមថា ប្រធានសមាគម អនុប្រធាន សមាជិកទាំងអស់នៃអាណត្តិទី៦ថ្មីនេះនឹងបន្តខិតខំកសាងសមិទ្ធផលថ្មីបន្ថែមទៀត រួមសាមគ្គីគ្នាដឹកនាំសមាគមឲ្យមាននិរន្តភាព និងសម្រេចបានជោគជ័យតាមផែនការ សកម្មភាព និង លក្ខខន្តិកៈការងាររបស់សមាគម៕
ដោយ : សហការី