មេដឹកនាំអ៊ុយក្រែន ថារុស្ស៊ីកំពុងប្រើប្រាស់រដូវរងាជាអាវុធបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី ២២ខែវិច្ឆិកា បានប្រកាសថា រុស្ស៊ីកំពុងតែប្រើប្រាស់ រដូវរងា ដូចជាអាវុធ បំផ្លិតបំផ្លាញទ្រង់ទ្រាយធំ ដោយរុស្ស៊ីបានបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ទីក្រុងគៀវ។

លោក Zelensky បានថ្លែងតាមរយៈវីដេអូក្នុងអំឡុងកិច្ចប្រជុំរបស់សមាគមអភិបាលក្រុងបារាំង ថា«វិមានក្រឹមឡាំងចង់ប្រែក្លាយភាពត្រជាក់នៃរដូវរងាទៅជាអាវុធនៃការបំផ្លិចបំផ្លាញដ៏ធំ។ ដើម្បីរស់នៅក្នុងរដូវរងានេះ ក៏ដូចជា រារាំងរុស្ស៊ីពីការបង្វែរភាពត្រជាក់ទៅជាឧបករណ៍នៃការចុះចាញ់ ដូច្នេះយើងត្រូវការរបស់ជាច្រើន»។ មេដឹកនាំអ៊ុយក្រែនបានស្នើដល់បារាំង បញ្ជូនម៉ាស៊ីនភ្លើង ក៏ដូចជាសេវាកម្មបន្ទាន់មួយចំនួន មានសុខាភិបាលជាដើម។
ក្នុងពេលនេះដែរ រដ្ឋាភិបាលអ៊ុយក្រែន បានសន្យាថានឹងបង្កើតជម្រកបណ្តោះអាសន្ន ដើម្បីផ្តល់កំដៅ និងទឹក ដល់ប្រជាជន ហើយបានលើកទឹកចិត្តពលរដ្ឋឲ្យសន្សំថាមពលទុកសម្រាប់ប្រើប្រាស់ ខណៈដែលរដូវរងាដ៏អាក្រក់បានកើតឡើង ចំពេលមានការវាយប្រហារមិនឈប់ឈររបស់រុស្ស៊ី បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។
ក្នុងសុន្ទរកថាជាវីដេអូ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថា «មជ្ឈមណ្ឌលបណ្តោះអាសន្ន ឬ invincibility centres» ពិសេសមួយ នឹងត្រូវបានបង្កើតឡើងនៅជុំវិញប្រទេសអ៊ុយក្រែន ដើម្បីផ្តល់អគ្គិសនី កំដៅ ទឹក អ៊ីនធឺណិត ការតភ្ជាប់ទូរស័ព្ទចល័ត ឱសថស្ថាន ដោយមិនគិតថ្លៃ និងបម្រើការ២៤ម៉ោង»។
លោក ហ្សេលេនស្គី បានបន្ថែមថា «ប្រសិនបើការវាយប្រហារដ៏ធំរបស់រុស្ស៊ីកើតឡើងម្តងទៀត ហើយថាមពលច្បាស់ថានឹងមិនត្រូវបានស្តារឡើងវិញ ក្នុងរយៈពេលជាច្រើនម៉ោងនោះ invincibility centres នឹងដំណើរការជាមួយនឹងសេវាកម្មសំខាន់ៗទាំងអស់ខាងលើនេះ»។
គួរបញ្ជាក់ថា តាមរបាយការណ៍អ៊ុយក្រែន ការវាយប្រហាររបស់រុស្សី បានផ្តាច់ថាមពលរយៈពេលយូរសម្រាប់អ្នកប្រើប្រាស់រហូតដល់ ១០លាននាក់ ក្នុងពេលតែមួយ ខណៈប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ អះអាងថា ការខូចខាតមានលក្ខណៈទ្រង់ទ្រាយធំ៕ ដោយ​ ធីរីណា

រូប​ថត​ :​ TTXVN-VNA

...

រូប​ថត​ :​AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print