លោក ឌិត ទីណា ឈ្វេងយល់ពីសក្តានុពល និងវិទ្យាសាស្រ្តរបស់ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២  លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលជំនួបការងារជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពល និងវិទ្យាសាស្រ្តរបស់ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីសក្តានុពល និងកត្តាភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ការងារផលិតស្រូវអង្ករមិនសំបូរបែប ដោយសារជួបប្រទះនឹងទឹកប្រៃ និងមានការដាំដុះដោយកែច្នៃ។ ខេត្តព្រះសីហនុមានតំបន់ការពាររបស់ក្រសួងកសិកម្ម និងមានដែនជលផល ដែនជម្រកព្រៃឈើ ជាសម្បត្តិរបស់ជាតិ ដែនបានកំណត់តាំងពីឆ្នាំ២០០២ ទន្ទឹមនោះខេត្តក៏ជួបការលំបាកក្នុងការគ្រប់គ្រង ប្រឈមមានភាពស្មុគស្មាញ។ ដោយអនុវត្តតាមបទបញ្ជា០១ របស់រាជរដ្ឋាភិបាល នៅស្រុកកំពង់សីលា និងស្រុកព្រៃនប់ មកដល់បច្ចុប្បន្ននៅមានសេសសល់បទបញ្ជា០១ ចំនួន ៥ទីតាំង ដែលបានធ្វើការវាសវែងរួចហើយ ប៉ុន្តែមិនទាន់ចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ។ ទាក់ទងនឹងដែនជលផលមានការទន្ទ្រានកាន់កាប់ព្រៃកោងកាងដោយខុសច្បាប់ រដ្ឋបាលខេត្តបានខិតខំធ្វើការដកហូតដីទាំងនោះយកមកធ្វើការដាំដុះកូនកោងកាងឡើងវិញ។ ចំពោះប្រជានេសាទទៅធ្វើនេសាទតាមបណ្តាកោះ លម្ហសមុទ្រជួបហានិភ័យដោយព្យុះ ភ្លឿងនៅរដូវវស្សា នៅឆ្នាំ២០២២នេះ ទិន្នផលនេសាទមានលក្ខណៈល្អប្រសើរ ស្របពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការផ្លូវល្បឿនលឿនធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើន។ ទន្ទឹមនោះយើងមិនទាន់បានគ្រប់គ្រងទូកនេសាទឱ្យបានសមស្រប បញ្ហាប្រឈម យើងមិនទាន់មានប្រព័ន្ធតាមដានគ្រប់គ្រងទំនើបកម្មចំពោះទូកនេសាទ នៅពេលជួបហានិភ័យ គឺរដ្ឋបាលខេត្តបានជូនដំណឹងតាមរយៈក្រុមគ្រួសារនៅលើគោកឱ្យធ្វើការទំនាក់ទំនងទៅប្រជានេសាទនៅលម្ហសមុទ្រ។ មន្ត្រីព្រៃឈើមានការលំបាកគ្រប់គ្រងព្រៃអភិរក្ស ផ្តល់ឱកាសឱ្យមានការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ម្យ៉ាងទៀតផែនទីគម្របព្រៃឈើការគ្រប់គ្រងនៅមានសេសសល់ចន្លោះប្រហោង។

  

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានធ្វើការកោតសរសើរមន្ត្រីកសិកម្ម បានរួមសហការជាមួយរដ្ឋបាលខេត្ត ប្រឹងប្រែងក្នុងការបណ្តុះកូនស្ងាវ និងកូនកោងកាងដើម្បីយកមកធ្វើការដាំដុះ និងចែកជូនប្រជាពលរដ្ឋ និងបន្តពង្រីកបណ្តុះកូនកោងកាងសម្រាប់ធ្វើការដាំដុះឡើងវិញបន្ថែមទៀត។

   

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនថា ដំណើរចុះខេត្តនាពេលនេះ សំខាន់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវសហការគ្នាក្នុងការដាក់គោលដៅ និងស្វែងយល់ពីវិស័យនានារបស់ក្រសួងនៅតាមខេត្ត ដើម្បីសម្រួលគោលដៅដែលមានបញ្ហាប្រឈមជាក់ស្តែង ពិសេសការខ្វះមធ្យោបាយក៏ជាបញ្ហាប្រឈមជាគន្លឹះក្នុងការឈ្វេងយល់ពីគ្នាគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន។ការងារនេសាទ ការងាព្រៃឈើ គឺជាការងារដែលត្រូវយើងរួមគ្នាថែរក្សា និងអភិរក្ស។

   

លោករដ្ឋមន្ត្រីមបានបន្តថា ពាក់ព័ន្ធការចុះបញ្ជីទូកតាមខេត្តនីមួយៗមានបញ្ហាប្រឈមផ្សេងៗគ្នា យើងបានត្រៀមដើម្បីធ្វើការចុះបញ្ជីឱ្យកាន់តែមានប្រសិទ្ធភាព។ គោលនយោបាយនឹងទស្សនវិស័យពាក់ព័ន្ធនឹងវិស័យកសិកម្មវាមានភាពប្រទាក់ក្រឡាគ្នា ព្រោះប្រជាកសិករជាមុខរបរចិញ្ចឹមជីវិតដោយខ្លួន យើងធ្វើយ៉ាងណាឱ្យកសិកម្មរបស់យើងទទួលបានប្រាក់ចំណេញតាមកម្រិតខុសៗគ្នា។ ចំពោះខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងចក្ខុវិស័យជាតំបន់សេសកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី មានសក្តានុពល យើងត្រូវស្គាល់អ្នកផលិត និងការផ្គត់ផ្គង់សេវាកសិកម្មនៅលើទីផ្សារ និងដាកចេញនូវផែនការជាក់លាក់បង្កើនប្រសិទ្ធិផលរបស់យើងលើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសនានាផងដែរ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print