សុន្ទរកថាបិទរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចកកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានជប៉ុន លើកទី ២៥

ចែករំលែក៖

ភ្នំពេញ : ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន ព្រះចៅស៊ុលតង់ ឯកឧត្តមថ្នាក់ដឹកនាំ នៃបណ្ត ប្រទេសអាស៊ាន ! –

ខ្ញុំសូមសម្ដែងនូវការពេញចិត្ត ដោយកិច្ចប្រជុំកំពូល របស់យើង បានពិនិត្យ និងពិភាក្សា លើអាទិភាពចម្បងជា ច្រើន សម្រាប់ការពង្រឹងទំនាក់ទំនងភាពជាដៃគូសន្ទនា អាស៊ាន-ជប៉ុន។ កិច្ចពិភាក្សា ប្រកបដោយអត្ថន័យ និងការ គោរពគ្នាទៅវិញទៅមកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីទស្សន- វិស័យ និងជំហររបស់យើង ក្នុងការពង្រឹងបន្ថែមនូវភាពជាដ គូ និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

ជាមួយនឹងការចាត់ទុកសន្តិភាព និងសុខមាលភាព ប្រជាជន ជាអាទិភាពខ្ពស់បំផុត ខ្ញុំសូមស្វាគមន៍ ចំពោះការ ពិចារណារបស់ជប៉ុន ក្នុងការស្នើសុំបង្កើត «ភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ដែលធ្វើឱ្យភាពជា ដៃគូរបស់យើង កាន់តែស្អិតរមួត និងស៊ីជម្រៅថែមមួយកម្រិត ទៀត។ ក្នុងន័យនេះ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំអាស៊ាន ដែលបានឯកភាពតាមសំណើរបស់ជប៉ុនក្នុងការរៀបចំ កិច្ច ប្រជុំកំពូលរំលឹកខួប ៥០ ឆ្នាំ នៅក្នុងខែ ធ្នូ ឆ្នាំ ២០២៣ នៅទី ក្រុងតូក្យូ ក្រោយកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនប្រចាំឆ្នាំ ដែល ជាឱកាសដ៏ល្អសម្រាប់ការពិភាក្សាអំពីទិសដៅ និងការងារ បន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ ចំពោះការចូលរួមរបស់ ឯកឧត្តម គីស៊ីដា ហ្វូមីអូ ព្រះចៅ ស៊ុលតង់ និងឯកឧត្តមថា្នក់ដឹកនាំអាស៊ាន និងសូមជូនពរនូវ សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

ខ្ញុំសូមប្រកាសបិទ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៥ ចាប់ពីពេលនេះតទៅ ៕

សូមអរគុណ!

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print