សេចក្តីប្រកាសព័ត៌មានស្ដីពី ពិធីបញ្ចុះបឋមសិលាតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន

ចែករំលែក៖

ភ្នំពេញ : ក្រសួងអប់រំយុវជននិងកីឡា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា, ដើម្បីគាំទ្រសេចក្តីប្រកាសទាំងពីរ (១)សេចក្តីប្រកាសអាស៊ានស្តីពីការលើកកម្ពស់តួនាទីកីឡាក្នុងការ កសាងសហគមន៍ និងសម្រេចគោលដៅប្រកបដោយចីរភាពរបស់អាស៊ាន,និង(២)សេចក្តីប្រកាសអាស៊ានស្តីពី ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន តាមរយៈការអភិរក្សកីឡាប្រពៃណី និងល្បែងកីឡាប្រជាប្រិយ៍ ដែលត្រូវ បានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡានឹងប្រារព្ធពិធីបញ្ចុះបឋមសិលា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨:០០នៅសួនព្រះនាងប្រាជ្ញាបារមី ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា រាជធានីភ្នំពេញ។ សាលារាជធានីភ្នំពេញបានផ្ដល់ទីតាំងសួនព្រះនាងប្រាជ្ញាបារមី ដើម្បីអភិវឌ្ឍទៅជាតំបន់ ហាត់ប្រាណ និងលេងកីឡាអាស៊ាន ក្នុងគោលដៅរួមចំណែកដល់ការថែរក្សាសុខភាព និងសុខមាលភាពរបស់ ប្រជាជនកម្ពុជាគ្រប់រូប និងសម្រេចគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព។

ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ ឯកអគ្គរដ្ឋទូត រាជទូត និងមន្ត្រីស្ថានទូតនៃប្រទេសសមាជិក អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា, មន្ត្រីស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, មន្ត្រីស្ថានទូតចិនប្រចាំ អាស៊ាន, មន្ត្រីស្ថានទូតចិនប្រចាំលេខាធិការដ្ឋានអាស៊ាន ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡាចិន, លេខាធិការដ្ឋាន អាស៊ាន, ឧត្តមមន្ត្រីកីឡាអាស៊ាន, ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, និងសាធារណជនដោយផ្ទាល់ និងតាម Video Conference ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print