មនុស្ស ៤៩ នាក់ត្រូវបានកាត់ទោសប្រហារជីវិតពីបទសម្លាប់វិចិត្រករម្នាក់នៅអាល់ហ្សេរី

ចែករំលែក៖

តុលាការនៃប្រទេសអាល់ហ៊្សេរី បានកាត់ទោសប្រហារជីវិតមនុស្សចំនួន៤៩នាក់ពីបទឃាតកម្មដ៏ឃោរឃៅលើវិចិត្រករម្នាក់ដែលត្រូវបានច្រឡំថាជាអ្នកដុតព្រៃ។ នេះបើយោងតាមមេធាវីការពារក្តី និងទីភ្នាក់ងារសារព័ត៌មានរដ្ឋបានផ្សព្វផ្សាយ។

ឃាតកម្មកើតឡើងនៅក្នុងឆ្នាំ ២០២១ នៅតំបន់ Kabyle ភាគឦសាននៃប្រទេសអាល់ហ៊្សេរីបានធ្វើឱ្យប្រទេសនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាពនៃឧប្បត្តិហេតុត្រូវបានចែករំលែកនៅលើបណ្តាញសង្គម។ ទីភ្នាក់ងារព័ត៌មាន AP បានផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកាថា ឃាតកម្មនេះបានកើតឡើងភ្លាមៗបន្ទាប់ពីភ្លើងឆេះព្រៃនៅតំបន់ភ្នំ Berber ដែលបានសម្លាប់មនុស្សប្រហែល៩0នាក់ រួមទាំងអ្នកដែលកំពុងព្យាយាមទប់ស្កាត់ការឆាបឆេះនេះផងដែរ។
ការកាត់ក្តីដ៏ធំចំពោះឃាតកម្មលើវិចិត្រករ Djamel Ben Ismail មានជនសង្ស័យជាង១០០នាក់ ដែលភាគច្រើនត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទដើរតួក្នុងការស្លាប់របស់ជនរងគ្រោះ។ ទោះបីជាត្រូវបានកាត់ទោសប្រហារជីវិតក៏ដោយ ក៏អ្នកទោសចំនួន៤៩នាក់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ដោយសារប្រទេសអាល់ហ៊្សេរីបានហាមឃាត់ការប្រហារជីវិតអស់ជាច្រើនទសវត្សរ៍មកហើយ។
មេធាវី Hakim Saheb សមាជិកនៃក្រុមមេធាវីការពារក្តីស្ម័គ្រចិត្តនៅឯការកាត់ក្តីនៅ Dra El Beida បាននិយាយថា ជនជាប់ចោទ៣៨នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ២ ទៅ ១២ឆ្នាំ។
នៅពេលដែលភ្លើងឆេះព្រៃបានឆាបឆេះនៅក្នុងខែសីហា ឆ្នាំ ២០២១ លោក Ben Ismail បានសរសេរនៅលើ Twitter ថា គាត់នឹងទៅកាន់តំបន់ Kabyle ដែលមានចម្ងាយ 320 គីឡូម៉ែត្រពីផ្ទះរបស់គាត់ ដើម្បី “ជួយមិត្តរបស់យើង” ប្រយុទ្ធប្រឆាំងនឹងភ្លើង៕ ដោយធីរីណា

...

រូប​ថត​ :  zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print