ទុយនេស៊ីប៉ះអូស្ត្រាលី ខណៈបារាំងចង់សងសឹកដាណឺម៉ាកក្នុងពូល D រាត្រីនេះ

ចែករំលែក៖

ការប្រកួតក្នុងពូល D នៅវគ្គទី២នេះគឺក្រុមទុយនេស៊ីត្រូវប៉ះក្រុមអូស្ត្រាលីនៅវេលាម៉ោង៥ល្ងាច ខណៈដែលក្រុមបារាំងប៉ះក្រុមដាណឺម៉ាកនៅវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ។ បច្ចុប្បន្នក្រុមបារាំងកំពុងឈរលេខ១ក្នុងពូលក្រោយឈ្នះ១ប្រកួតកាលពីប្រកួតបើកឆាកក្នុងពូលថ្ងៃទី២២ វិច្ឆិកាកន្លងទៅ។

 សម្រាប់ការប្រកួតរវាងទុយនេស៊ីប៉ះអូស្ត្រាលីត្រូវបានគេមើលឃើញមានគីឡូប្រហាក់ប្រហែលគ្នា ប៉ុន្តែទុយនេស៊ីហាក់មានប្រៀបជាងដោយសារប្រវត្តិប្រកួត និងប្រវត្តិជួបគ្នា។ ៥ប្រកួតចុងក្រោយរបស់ទុយនេស៊ីគឺឈ្នះ៣ ចាញ់១ និងស្មើ១ ប្រកួតលើកចុងក្រោយស្មើជាមួយដាណឺម៉ាកក្នុងវគ្គជម្រុះតាមពូលបើកឆាក World Cup ០ទល់០ ខណៈអូស្ត្រាលី៥ ប្រកួតចុងក្រោយគឺឈ្នះ៤ និងចាញ់១ប្រកួតចុងក្រោយចាញ់ក្រោមថ្វីជើងក្រុមមាន់គកបារាំង៤ទល់១ ក្នុងវគ្គជម្រុះ World Cup ដែរ។

 ប្រវត្តិជួបគ្នា១លើករវាងទុយនេស៊ីនឹងអូស្ត្រាលីគឺទុយនេស៊ីយកឈ្នះ២ទល់០ កាលពីឆ្នាំ២០០៥ ក្នុងពានរង្វាន់ Confederation Cup សម្រាប់ការព្យាករណ៍ត្រូវបានទស្សន៍ទាយថា ទុយនេស៊ីអាចយកឈ្នះ១ទល់០ ឬគូទាំង២នេះអាចស្មើគ្នា១ទល់១។

 ចំណែកក្រុមបារាំងនឹងត្រូវតតាំងជាមួយដាណឺម៉ាកក្នុងការប្រជែងយក៣ពិន្ទុក្នុងពូល D នេះដែរ។ បារាំងធ្លាប់ចាញ់ដាណឺម៉ាក២ទល់០កាលពីប្រកួតពានរង្វាន់ Nations Cup កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ហើយការប្រកួតនេះអាចជាការធ្វើឲ្យប្រសើរឡើងវិញសម្រាប់បារាំងក្នុងការសងសឹក និងដើម្បីដណ្តើមកៅអីទៅកាន់វគ្គ១៦ក្រុមនៅ World Cup ផងដែរ។

 សម្រាប់ការប្រកួតនេះគេមើលឃើញបារាំងមានប្រៀបជាងដាណឺម៉ាកដោយសារធនធានកីឡាករ និងប្រវត្តិជួបគ្នាកន្លងមក ដែលអាចឲ្យបារាំងមានឱកាសឡើងទៅកាន់វគ្គ១៦ប្រសិនបើក្រុមនេះឈ្នះ។ ៥ប្រកួតចុងក្រោយរបស់បារាំងគឺឈ្នះ២ ស្មើ១ និងចាញ់២ប្រកួតចុងក្រោយឈ្នះអូស្ត្រាលី៤ទល់១ក្នុងពូល D ថ្ងៃដំបូង ខណៈដាណឺម៉ាក៥ប្រកួតដំបូងគឺឈ្នះ២ ស្មើ១ និងចាញ់២ ប្រកួតចុងក្រោយស្មើជាមួយទុយនេស៊ី០ទល់០ ក្នុងការប្រកួតបើកឆាក World Cup

 ប្រវត្តិជួបគ្នារវាង៧ប្រកួតចុងក្រោយបារាំងនឹងដាណឺម៉ាកគឺ បារាំងឈ្នះ៣ដង ដាណឺម៉ាកឈ្នះ៣ដង និងស្មើគ្នាម្តង។ តាមការព្យាករណ៍របស់គេហទំព័រផ្សេងៗបានមើលឃើញថា គូនេះអាបារាំងមានប្រៀបជាង ដោយអាចឈ្នះ១ទល់០ ឬ២ទល់១

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print