បុរសម្នាក់បើករថយន្ត ជ្រុលបុករះរបាំងជ័រ និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ដួលរងការខូចខាត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿង ងោកមួយភាំងបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករះរបាំងជ័រ បែកបាក់ប៉ើងរប៉ាត់រប៉ាយពេញផ្លូវអស់ជាច្រើនកង់ រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ដួលជិតដល់ដី ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងដាច់កាឡេកង់ទៅមុខលេងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង ២០ នាទី ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហុីយ៉ាន់ដាយស្តារិចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AP-6755 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានងោកមួយភាំងបណ្តាលឱ្យរេចង្កូតទៅខាងឆ្វេងដៃជ្រុលបុករះរបាំងជ័រពុះចែកទ្រូងផ្លូវបែកបាក់ និងវៀចអស់ជាច្រើនកង់បើុងរប៉ាត់រប៉ាយពេញផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ដួលជិតដល់ដី។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត ១០០ ម៉ែត្រដាច់ក្រឡេកង់មុខទៅលែងរួច។ ភ្លាមនោះគេឃើញតៃកុងរថយន្តបានឡើងបើកបម្រុងគេចេញពីកន្លែងកើតហេតុតែរថយន្តទៅមុខមិនរួច។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print